ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន៣ខ្នងនៅស្រុកសំពៅលូន

5 ខែ មុន 85 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គីភ័យ

កើតឡើង១លើកស្ថិតក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីអគ្គីភ័យនេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងហើយបានរលត់ទៅវិញនៅវេលាម៉ោង២២និង៣០នាទីនៅថ្ងៃដដែល។

ប្រភពព័ត៌មានបានអោយដឹងថា៖ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះអស់ទាំង៣ខ្នងនោះឈ្មោះ:១-ហេង ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ២-អឿន សម្ងាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករ ៣-កែវ ហួន ភេទប្រុស ៦០ឆ្នាំមុខរបរ(នៅផ្ទះ)។

ប្រភពបានបន្តថា៖មូលហេតុនៃនៃគ្រោះអគ្គីភ័យនេះកើតឡើងដោយសារផ្ទះធុងហ្គាស់។

ចំពោះការខាតបង់ទ្រព្យសម្បត្តិក្នុងករណីអគ្គីភ័យដូចការរៀបរាប់ខាងលើសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ