ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយអាយុ៧០ឆ្នាំលង់ទឹកស្ទឹងស្លាប់

6 ខែ មុន 116 តូ សុផល

ប៉ៃលិន ៖ កាលពីវេលាម៉ោងប្រមាណ ១៤:០០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨

មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ នៅចំណុចក្នុងទឹកស្ទឹងចំងាយពី ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិនបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុ ប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ ០៨ឆ្នាំ (បាត់ខ្លួន)។

សូមបញ្ជាក់ថាហេតុការណ៍នេះកាលពីវេលាម៉ោងប្រមាណ ០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះទាំងពីរបានទៅចំការដូចសព្វដង ប៉ុន្តែថ្ងៃកើតហេតុនេះជនរងគ្រោះជាយាយបានស្ពាយធុងបាញ់ថ្នាំស្មៅនៅជាប់នឹងខ្លួន ចំណែកចៅប្រុសវិញបានជិះកយាយ រួចធ្វើដំណើរឆ្លងកាត់ទឹកស្ទឹងដែលកុំពុងហូរតិចៗដើម្បីឆ្ពោះទៅកាន់ត្រើយម្ខាងទៀត ដែលនៅជាប់នឹងចំការរបស់គាត់ លុះរហូតដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះទាំងពីរបានមកដល់កន្លែងកើតហេតុ ដើម្បីត្រលប់ទៅផ្ទះវិញ ដោយបានដើរឆ្លងកាត់ទឹកស្ទឹងដោយយាយមានស្ពាយធុងសម្រាប់បាញ់ថ្នាំស្មៅ ចំណែក ចៅប្រុសបានជិះកយាយដដែល លុះឆ្លងដល់ពាក់កណ្តាល ស្ទឹង គាប់ជួននោះជំនន់ទឹកភ្លៀងបានហូរធ្លាក់មកពីខាងលើយ៉ាងគំហុកបានបោកបក់ជនរងគ្រោះទាំងពីរឲ្យរអិលជើងដួលទប់លែងជាប់ និងបានរសាត់តាម ទឹកហូររហូត បណ្ដាលឲ្យយាយលង់ទឹកស្លាប់ៗភ្លាមៗ ចំណែកចៅប្រុសវិញបានរសាត់តាមទឹកហូរដោយពុំទាន់រកឃើញ និងមានស្ថានភាពយ៉ាងណានៅឡើយទេ មកទល់នឹងបច្ចុប្បន្ននេះ។ បច្ចុប្បន្នកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២១ ប្រមាណចំនួន ៤០នាក់ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ ភួយ មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ ៨២១ ដើម្បីស្វែងរក និងកុំពុងរុករកតាមបណ្តោយខ្សែទឹកហូរនៃភូមិសាស្ត្រក្នុងតំបន់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!