ព្រឹតិ្តការណ៍ថ្មីៗ

សូម្បីតែប្រជាការពារខណ្ឌដង្កោ ក៍ហ៊ានទាញដែកជ្រុងដេញវាយដែរ តាមពិតចឹងសោះ!

6 ខែ មុន 289 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សាដោយចេតនា (ប្រើដែកទីបជ្រុង)កាលពីថ្ងៃទីអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទីព្រឹក ត្រង់ចំណុចខាង មុខរោងចក្រស្រាបៀរកម្ពុជា ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ ឈ្មោះ យ៉ើ សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅចល័តតាមរថយន្តក្រុមហ៊ុននាគខៀវ មានស្រុកកំណើតភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ដែកទីបជ្រុងប្រវែង១២០សង់ទីម៉ែត្រមួយដើម ។

ប្រភពអោយដឹងថា កាលពីថ្ងៃទីអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង៣០នាទីព្រឹក ឯកឧត្តម នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបញ្ជាអោយលោក អេង សំអាន ប្រធានប្រជាការពារ សាលាខណ្ឌដង្កោ ដឹកនាំកម្លាំងប្រជាការពារ ចំនួន១៥នាក់ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ២១៧ ចាប់ពីគល់ស្ពានដែក រហូតទៅដល់ផ្លូវចូលសារៈមន្ទីរ ប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រោះជាថ្ងៃដែលគណៈប្រតិភូជាន់ខ្ពស់ មកចូលរួម ប្រារព្វពិធីរំឭក ថ្ងៃចងចាំនៃរបបវាលពិឃាតខ្មែរក្រហម នៅក្នុងសារៈមន្ទីរប្រល័យ ពូជសាសន៍ជើងឯកខាលើ ។

ពេលនោះ លោក អេង សំអាន ក៏បានដឹកនាំកម្លាំងប្រជាការពារសាលា ខណ្ឌដង្កោចំនួន ១៥ នាក់ ជិះរថយន្ត០២គ្រឿង ទី០១ រថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-7846 ទី០២ រថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-0666 រថយន្តទាំង០២ គ្រឿងនេះជារបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌដង្កោ។ ពេលជិះរថយន្តទាំង០២គ្រឿងខាងលើ ដឹកនាំ កម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់លើផ្លូវ ដល់ចំណុចមុខរោង ចក្រស្រាបៀរកម្ពុជា ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាក ហ៊ីយិនដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ3B-6037 មិនស្គាល់លេខតួ និងលេខម៉ាស៊ីន ឈ្មោះនាគខៀវរបស់ក្រុមហ៊ុនស៊ីហ៊ុយ ហ៊ុយ កំពុងតែបើកឡើងលើផ្លូវ ២១៧ ដែលមានកង់រថយន្តក្រឡាក់ជាប់សុទ្ធតែដីភក់។ បន្ទាប់មកលោក អេង សំអាន ក៏បានអោយកម្លាំងប្រជាការពារឃាត់ធ្វើការអប់រំណែនាំ ស្រាប់តែជនសង្ស័យដូច មានឈ្មោះខាងលើ បានមករារាំងមិនអោយឃាត់ ថែមទាំងបានបញ្ចេញកាយវិការច្រង៉េងច្រង៉ាង ស្រែក ឡូឡា រួចរត់ទៅយកដែកទីបជ្រុងប្រវែង១២០សង់ទីម៉ែត្រ បម្រុងមកវ៉ៃ ទៅលើកម្លាំងប្រជាការពារ។ ហើយកម្លាំងប្រជាការពារក៏បាននាំគ្នាឃាត់ខ្លួន រួមនិងវត្ថុតាង យកមកប្រគល់អោយសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើង ធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចយើងថា រូបគេ ពិតជាបានប្រើដែកទីបប្រវែង១២០សង់ ទីម៉ែត្រ ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាទៅលើកម្លាំង ប្រជាការពារសាលាខណ្ឌដង្កោ ប្រាកដមែន រួចឈ្មោះ អេង សំអាន ប្រធានប្រជាការពារសាលាខណ្ឌដង្កោ តំណាងអោយកម្លាំងប្រជាការពារសាលាខណ្ឌដង្កោទាំងអស់ ក៏បានមកដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យខាងលើ ដើម្បី អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសងសង្ស័យខាងលើកំពុងតែធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ