ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សូមប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំដែលធ្វើពិតប្រាកដ ដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល

4 ខែ មុន 21 តូ សុផល

ខេត្តកំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា០១ខ្នងក្នុងសាលាបឋមសិក្សាអារក្សត្នោត ស្ថិតនៅក្នុងសាលាបឋមសិក្សាអារក្សត្និោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃអាទិត្យ  ទី២០ ឧសភា ២០១៨។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាពគឺជាកត្តាមួយសំខាន់មួយហើយ ប៉ុន្តែកត្តាសំខាន់មួយទៀត គឺមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ នៅរួមសុខរួមទុក្ខជាមួយប្រជាជន មានលទ្ធភាពបំរើប្រជាពលរដ្ឋ កសាងសមិទ្ធផលផ្សេងៗជួយលើកស្ទួយកម្រិតជីវភាពមន្ត្រីរាជការ បង្កើតឱកាសការងារសម្រាប់កូនចៅប្រជាពលរដ្ឋ ខុសពីបុកគ្គលនយោបាយមួយចំនួនដែលមិនបាននៅជាមួយប្រជាពលរដ្ឋហើយមិនបានធ្វើអ្វីសោះសម្រាប់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំដែលធ្វើពិតប្រាកដដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល។

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំមួយរូបប្រទេសដែលប្រសូតចេញពីស្រុកស្ទឹងត្រង់ បានលះបង់ជីវិត លះបង់ពេលវេលា លះបង់ឱកាសនិងការលះបង់ច្រើនទៀត គឺយកជីវិតជាថ្នូរដើម្បីរំដោះប្រជាពរដ្ឋចេញពីសង្គ្រាម។ មានសុខសន្តិភាពហើយ អ្នកដឹកនាំរូបនេះមិនដែលទុកប្រជាជនចោលនោះទេ គឺចុះជាប់ជាមួយប្រជាជននិងបានឱ្យក្រុមការងារចុះជួយប្រជាជននៅតាមមូលដ្ឋានគ្រប់ពេលវេលា។ នេះគឺជាមោទនភាពរបស់អ្នកស្ទឹងត្រង់ដែលមានថ្នាក់ដឹកនាំមួយរូបដែលបានលះគ្រប់បែបយ៉ាងធ្វើដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម សង្កត់ធ្ងន់ថា គ្មាននរណា គណបក្សណានៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋក្រៅពីប្រមុខរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជានោះទេ គឺយើងខិតខំបម្រើប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើន។ ដូច្នេះសូមប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ជាបន្តទៅទៀតដើម្បីថែរក្សាលំនឹងនយោបាយ និងសុខសន្តិភាព និងរួមគ្នាអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជាបន្តទៀត។

ជាងនោះទៅទៀត អ្វីៗដែលយើងមានសព្វថ្ងៃក្រោយសង្គ្រាមកាលពី៤០០ឆ្នាំមុនគឺបានមកពីកត្តា២ គឺ សុខសន្តិភាពដែលយើងមានសព្វថ្ងៃ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការកសាងមិទ្ធផលនានា។ ហើយឱកាសដែលយើងមាននេះហើយ បានមកពីការជ្រើសរើសអ្នកដឹកនាំ គឺជ្រើសរើសសម្តេចតេជោ ហ៊ុន សែន មានឱកាសនិងលទ្ធភាពដឹកនាំប្រទេសនិងបម្រើប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសរីកចម្រើន ធ្វើឱ្យកម្រិតជីវភាព មន្ត្រីរាជការមានការកើនឡើង ជីវភាពប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ។ សូមអរគុណប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានជឿទុកចិត្តនិងគាំទ្រសម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេស និងបន្តគាំទ្រសម្តេចតេជោ ជាបន្តទៅទៀតដើម្បីយើងរួមគ្នាកសាងប្រទេសបន្តទៅមុខ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ