ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមអ្នកអភិរក្សល្បែងដូនតា ៧នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន

1 ខែ មុន 263 តូ សុផល

​ភ្នំពេញ​ ៖​ នៅ​សតវត្ស​ទី​១២ នៃ​សម័យអង្គរ ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​ផ្សេងៗ ដើម្បី​កម្សាន្ត​សប្បាយ ដូចជា ល្បែង​ជល់​មាន់ និង​ជល់​ជ្រូក​។ ល្បែង​ទាំងនោះ​មាន​លេង​នៅតាម​ដងផ្លូវ​ ល្បែង សិល្បៈ និង​ទស្សនីយភាព​ជាច្រើន​ទៀត ដែលមាន​នៅក្នុង​រូបចម្លាក់​នា​ប្រាសាទបាយ័ន បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆាកជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពល រដ្ឋ​ខ្មែរ​នា​សម័យ​នោះ ហើយកាលនោះគេលេងដើម្បីកំសាន្ត តែល្បែងជំនាន់នេះ ចាញ់អស់ទ្រព្យសម្បត្តិ ប្លង់ផ្ទះប្លង់ដី បញ្ចាំនៅធនាគារ។

ថ្វីបើល្បែងភ្នាល់គ្រប់ប្រភេទត្រូវបានសមត្ថកិច្ច ឬអាជ្ញាធរហាមឃាត់ក៍ដោយ អ្នកញៀនល្បែងទាំងនោះតែតែងតែលួចលេងដដែល ។

ជាក់ស្តែង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ ​(​បញ្ជល់មាន់​)​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្នុង​ដី​ឡូត៍​ទុក​ចោល​ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ញៀន​ល្បែង​បញ្ជល់​បក្សី​ទាំង​៧​នាក់​រួម​មាន​

ទី​១-​ឈ្មោះ​ ប៉ិន​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​លក់​ឡាន​ ស្នាក់​នៅ​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​។

​ ទី​២-​ឈ្មោះ​ ចាន់​ ឆ​លី​ហៀ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។

ទី​៣-​ឈ្មោះ​ ពិន​ មក​រា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។

​ ទី​៤-​ឈ្មោះ​ លី​ ណូ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​លក់​អុស​ ស្នាក់​នៅ​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​។

​ ទី​៥-​ឈ្មោះ​ ពៅ​ អៀង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។

ទី​៦-​ឈ្មោះ​ អុល​ សុខ​គ្រី​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​រត់​តាក់ស៊ី​ ស្នាក់​នៅ​ភូមិ​កណ្តុល​ ឃុំ​ជង្រុក​ ស្រុក​គង់​ពិសី​ ខេត្ត​ក​ពង់​ស្ពឺ​។

​ទី​៧-​ឈ្មោះ​ ជា​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូត​ ៖​ មាន់​ជល់​មួយ​ក្បាល​,​ ប្រាក់​រៀល​ចំនួន​៣០៥.០០០​រៀល​ ,​ ម៉ូតូ​៣​គ្រឿង​(១-​ម៉ាក​ ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-7697,​ ទី​២-​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BC-1529​ និង​ទី​២-​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AN-2910​ ។​

​លោក​អធិការ​បន្ត​ថា​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ទទួល​ព័ត៌មាន​ថា​ នៅ​ចំណុច​ខាងលើ​មានការ​បើក​លេងល្បែង​ស៊ីសង​ភ្នាល់​ជល់​មាន់​ ក្រោយ​ពី​ទទួល​ព័ត៌មាន​បាន​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០៧​នាក់​ រួម​ទាំង​វត្ថុ​តាង​ខាងលើ​ យក​មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ពលរដ្ឋសាទរចំពោះចំណាតើការយ៉ាងពេញទំហឹងចំពោះវិធានការបោសសំអាតល្បែងស៊ីសង ក្នុងមូលដ្ឋានរបស់សមត្ថកិច្ចខណ្ឌសែនសុខ។ ពួកគាត់សំណូមពរដល់សមត្ថកិច្ច បន្តចុះបង្ក្រាបអ្នកលេងបៀតាមដងផ្លូវនានា ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ វង់បៀអាប៉ោង ខ្លាឃ្លោគ ល្បែងភ្នាល់ទឹកភ្លៀង កន្ទុយលេខ នៅចំណុចផ្សារទឹកជិនណាន និងទីប្រជុំជនមួយចំនួនទៀតផង ព្រោះល្បែងស៊ីសងគ្របើប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ