ព្រឹតិ្តការណ៍ថ្មីៗ

“តេីខ្ញុំរស់បានដល់ពេលណា?”

1 ខែ មុន 247 តូ សុផល

កំណាព្យចាស់ស្តីពី”អនាម័យ និងសុខភាព”*តេីខ្ញុំរស់បានដល់ពេលណា គីមីពេញផ្សារពេញទឹកដី

បន្លែផ្លែឈេីស៊ុតសាច់ត្រី  ពេញទឹកពេញដីផ្ទៃប្រទេស។

*ទំនិញជាច្រេីនខូចគុណភាព  អស់លោកជ្រួតជ្រាបកុំប្រហែស
បេីមិនគូរគិតពិតខំធ្វេស  នាំគ្នាគេចវេះធ្វេីព្រងេីយ។

*សូមជួយគូរគិតពិតប្រជា  រងទុក្ខវេទនាកុំកន្តេីយ
អាណិតរាស្ត្រខ្មែរឥតល្ហែឡេីយ  រងទុក្ខឥតស្បេីយគ្មានស្រាកស្រាន្ត។

*កុំព្រោះមាសប្រាក់សក្តិតំណែង  មិនគិតឆ្ងាយវែងក្រែងរំខាន
នាំទុក្ខគ្រោះភ័យញាតិសន្តាន  រាស្ត្រខ្មែរគ្រប់ប្រាណជួបទុក្ខភ័យ។

*ទំនិញខ្លះទៀតហួសដឺឡេ  ចេះតែស៊ីញ៉េគ្មានខ្វល់អ្វី
ឱ្យតែដុល្លាបានដល់ដៃ  ចង់អាណាក្ស័យមិនខ្ចីខ្វល់។

*នោះរាស្ត្រប្រជាសែនលាននាក់  នឹងរងគ្រោះថ្នាក់ជាក់កង្វល់
ជម្ងឺយាយីនាំអំពល់  នាំឱ្យខ្វាយខ្វល់ទាំងចាស់ក្មេង។

*សូមរួមគូរគិតពិតគ្រប់គ្នា  មន្ត្រីប្រជាគ្រប់កន្លែង
កុំព្រោះតែប្រាក់មិនគិតវែង  ក្រែងទុក្ខចម្បែង តកូនចៅ។

*ហេតុអ្វីឥឡូវឧស្សាហ៍ឈឺ  រោគាជម្ងឺគឺហ្មងសៅ
រុកគួនទន្រ្ទានឈានទុក្ខនៅ  រំខានពេកកូវត្រូវព្យាបាល។

*នេះគ្រាន់ឃ្លោងឃ្លាជាកំណាព្យ  ចាប់ចងរ៉ាយរ៉ាប់ប្រាប់ខេមរា
ក្រែងភ្លាត់ចន្លោះខុសត្រង់ណា  ញាតិមិត្រមេត្តាត្រាប្រណី។

*វន្ទាបង្គំប្រណម្យហត្ថ  សូមក្រាបប្រណិប័តណ៌ឱនសិរសី
ជូនពរពុកម៉ែសុខសួស្តី  ប៉ងប្រាថ្នាអ្វីសមប្រាថ្នា។

*អាយុវណ្ណ: សុខ:ជាក់  ព្រមទាំងពល:ពរថ្លៃថ្លា
បានដល់លោកអ្នកគ្រប់គ្រួសារ  ក្រុងស្រែចម្ការគ្រប់ទិវា ។(បទពាក្យ៧)

(រូបភាពៈ ទំនិញខូចគុណភាព និងហួសដឺឡេ)

និពន្ធ និងរក្សាសិទ្ធិដោយ: ដួង អរុណ រង្សី (៣១.កក្កដា.២០១៦) វេលាម៉ោង: ១៦ និង២០នាទីរសៀល រាជធានីភ្នំពេញ។ បេីពេញចិត្តខ្លឹមសារ មេត្តាជួយរំលែកបន្តផងបាទ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ