ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលតែងបង្កអសន្តិសុខក្នុងភូមិព្រៃគុយមួយក្រុមមានស្រីមានប្រុសត្រូវបានបង្ក្រាប

5 ខែ មុន 130 តូ សុផល

កំពង់ស្ពឺ៖ ក្រុមចែកចាយ និងប្រើប្រាស់យ៉ាងសកម្មត្រូវបានបង្ក្រាបដោយដកហូតបានទាំងវត្ថុតាង និងសម្ភារៈបម្រើឲ្យបទល្មើសជាក់ស្តែងករណីនេះធ្វើឡើងរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ករណីកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង ដោយបានការសហការជាមួយកម្លាំងនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងបានឲ្យដឹងថា ករណីនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ក្នុងនោះមាន ស្រី០១នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនមាន
ទី១-ឈ្មោះរឿង សំណាង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិព្រៃគុយ ឃុំត្រពាំងងគង ស្រុកសំរោងទង
ទី២-ឈ្មោះរឿន ផេងអាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា
ទី៣-ឈ្មោះស្រេង ទី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា
ទី៤-ឈ្មោះឌី សារ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
ទី៥-ឈ្មោះស រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា
ទី៦-ឈ្មោះសុខ សំណាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា
ទី៧-ឈ្មោះអឿន អាត់ ភេទប្រុស អាយុ៣១ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៨-ឈ្មោះម៉ៅ សាន ភេទប្រុស អាយុ២០ រស់នៅភូមិអន្លង់ជ្រៃ(ស្រុកថ្ពង) ។
លោកមេបញ្ជាការស្រុកដដែលបានបញ្ជាក់ថាម្លាំងបានវត្ថុតាងដកហូតរួមមានថ្នាំញៀនចំនួន១៦កញ្ចប់,ម៉ូតូចំនួន០៣គ្រឿង,សម្ភារៈជក់ និងវេចខ្ចប់មួយចំនួន,ដាវចំនួន០១,ពូថៅចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនមកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ