ព្រឹតិ្តការណ៍ថ្មីៗ

ដល់ចឹង បានដឹងថា ចិន នៅខេត្តព្រះសីហនុច្រើនប៉ុណ្ណា!

1 ខែ មុន 1146 តូ សុផល

ព្រះ​សីហ​នុ​ ៖​ ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដោយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​

លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ដល់​កម្លាំង​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​នឹង​អនុវត្ត​តាម​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​២០​ ខែឧសភា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​ចុះ​ត្រួតពិនិត្យ​ នឹង​រឹត​បណ្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ ឬ​ មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ​ នឹង​រថយន្ត​គ្មាន​ស្លាក​លេខ​ ចាត់ជា​០២​គោលដៅ​។​

​គោលដៅ​ទី​១​ ៖​ ដឹកនាំ​ដោយ​លោ​អនុសេនីយ៍ឯក​ វ៉ា​យ​ លាភ​ នាយ​រង​ផ្នែក​បញ្ជា​ចរាចរណ៍​ កម្លាំង​ចំនួន​១៧​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ជិត​សង្កាត់​លេខ​០២​ ស្ថិត​ក្នុងភូមិ​០២​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​

​គោលដៅ​ទី​២​ ៖​ ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ កេ​ត​ សុ​ភ័ក្ត្រ​ នាយ​រង​ការិយាល័យ​ចរាចរណ៍​ កម្លាំង​ចំនួន​២២​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ស្តុ​ប​កាល់​តិច​ ស្ថិត​ក្នុងភូមិ​០២​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​

លោកស្នងការ​បន្ត​ថា​ជា​លទ្ធផល​ពិនិត្យ​លើ​មធ្យោបាយ​សរុប​បាន​ចំនួន​១២៤​គ្រឿង​ ,​ល្មើសច្បាប់​ចរាចរណ៍​ពិន័យ​ចំនួន​១១១​ករណី​ ,​ រថយន្ត​ចំនួន​១៣​គ្រឿង​មិន​ទាន់​ពិន័យ​ មាន​ដូច​ខាងក្រោម​ ៖

​ ១-​ពិន័យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​លើ​ម៉ូតូ​មិន​ពាក់មួក​បាន​ចំនួន​៧៥​គ្រឿង​។​
​ ២-​ពិន័យ​អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​បាន​ចំនួន​០៩​គ្រឿង​។​
​ ៣-​ពិន័យ​រថយន្ត​មិន​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់​បាន​ចំនួន​០៥​គ្រឿង​ ។​
​ ៤-​ពិន័យ​រថយន្ត​ល្មើស​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​១០​គ្រឿង​។​
​ ៥-​ពិន័យ​ម៉ូតូ​ល្មើស​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​១២​គ្រឿង​ ។​ ​

៦-​ជនជាតិ​ចិន​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ នឹង​ មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ​ចំនួន​១៣​គ្រឿង​ យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ បន្ត​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ