ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋជិត៤០០គ្រួសារទទួលបានអណ្តូងទឹកពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

1 ខែ មុន 100 តូ សុផល

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមដំណើរជាមួយក្រុមការងារមួយចំនួនទៀត បានចុះប្រគល់អណ្តូងទឹកស្អាត ជួនដល់ប្រជាពលរដ្ឋដែលខ្វះខាត់ទឹកស្អាតប្រើប្រាស់នារដូវប្រាំងចំនួន១៩អណ្តូង នៅខេត្តសៀមរាប និងខេត្តឧត្តមានជ័យ។

ក្នុងនោះ៥អណ្តូងជាអំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និង ឧបាសក លីន គ្រី ឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ១៤អណ្តូងជាអំណោយមូលនីធិរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន។ ជួនពលរដ្ឋក្នុងឃុំឃុនរាមនិងឃុំត្បែង។ ៤អណ្តូងជួនដល់គ្រួសារកងទ័ពក្នុងឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។ និង៥អណ្តូងទៀតជួនប្រជាពលរដ្ឋ ក្នុងឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្ឧត្តមានជ័យ។

ថ្លែងទៅកាន់អ្នកដែលបានចូលរួមទាំងអស់ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអោយដឹងថា នេះគឺជាការយកចិត្តទុកដាក់មួយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធ ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយ៉ាល ដែលកំពុងជួបនូវបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នារដូវប្រាំង។

លោកជំទាវបានអោយដឹងទៀតថា ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន និង ឪពុកម្តាយ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនលោកចូលចិត្តធ្វើបុណ្យដាក់ទានជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាលខ្វះខាតប្រពភទឹកស្អាតប្រើប្រាស់នេះតែម្តង។

ក្នុងឱកាសនោះដែរលោកជំទាវ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះលោកតា លោកយាយ ប្រជាពលរដ្ឋដែលមកចូលរួមទាំងអស់ អោយថែទាំសុខភាពអោយបានល្អ ពិសារទឹកដាំឆ្អឹន ជៀសវាងជំងឺរាគរួសផ្សេងៗ។ លោកជំទាវបញ្ជាក់ថាជានិច្ចកាលសម្តេចទាំងទ្វេរ លោកតែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ហើយនៅថ្ងៃទី២៩ខែកក្តដាខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវ ក៏បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះមកពិនិត្យនិងព្យាបាលសុខភាពជួនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងមានថ្នាំសង្កូវចែកជួនសំរាប់ព្យាបាលជំងឺស្រាលៗមួយចំនួនទៀត។ ក្នុងឱកាសប្រគល់អណ្តូងទាំងអស់នេះមាន ៤នាក់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គ្មានលទ្ឋភាពព្យាបាល លោកជំទាវ និងក្រុមគ្រូពេទ្យ បានសំរេចយកមកព្យាបាលជួននៅរាជធានីភ្នំពេញនាពេលឆាប់ៗនេះ។ រាល់ការចំណាយផ្សេងៗនិងការព្យាបាលទាំងអស់គឺជាបន្ទុករបស់សម្តេចតេជោ ហ៊ុន សែន និងសម្រចកិត្តិព្រឹទ្ឋិបណ្ឌិតផ្ទាល់ ដោយមិនគិតពីពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះទេ។

សូមជម្រាបថាមូលនីធិអណ្តូងទឹកស្អាតរបស់លោកតា ហ៊ុន នាង ធ្វើជួនប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងទាំង២៥ ដែលរហូតមកដល់ពេលនេះបានជាង៥០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់អោយប្រើប្រាស់ជាផ្លូវបានជាង៣០០អណ្តូង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ