ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋជិត៥ពានាក់នៅក្នុងខេត្តបន្ទាយមានជ័យ បានទទួលការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

4 ខែ មុន 61 តូ សុផល

ខេត្តបន្ទាយមានជ័យ ៖  នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៨នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ

ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបចំនួន៤,៨៧៩នាក់ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យដៃគូរចំនួន៦៨នាក់ ដែលសកម្មភាពធ្វើនៅស្ថិតក្នុង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ក្រុមហ៊ុន Metfone ក្រុមហ៊ុន LGផងដែរ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានលើកឡើងថា សមាគមត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមគំនិតផ្តួចផ្តើមដ៍ឈ្លាសវៃប្រកបដោយការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនក្នុងគោលបំណង ឱ្យសមាគមនេះចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមូលដ្ឋាននានាដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ ដែលសកម្មភាពមនុស្សធម៌នេះក្រោមការដឹកនាំយកចិត្តទុកដាក់របស់បងប្រុសហ៊ុន ម៉ាណែតនិងបងស្រីពេជ ចន្ទមិន្នី និងមានការចូលរួមពីក្រុមគ្រូពេទ្យជាសមាជិកនៃសមាគម ដែលមកពីតាមមន្ទីពេទ្យរដ្ឋ និងឯកជននានា ព្រមទាំងនិស្សិតស្ម័គ្រចិត្តនិងកម្លាំងមនុស្សធម៌ជាច្រើនទៀតចុះពិនិត្យនិងធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្តាខេត្ត រោងចក្រ សហគម និងអង្គការកុមារកព្រាផងដែរ។

ជាក់ស្តែងបេសកកម្មមនុស្សធម៌នៅថ្ងៃនេះ បានធ្វើការពិនិត្យនិងព្យាបាលប្រជាពលរដ្ឋលើប្រភេទជំងឺផ្សេងៗជាច្រើនដូចជា ជំងឺទូទៅ ជំងឺបេះដូង ជំងឺត្រចៀកច្រមុះបំពង់ករ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺមាត់ធ្មេញ ផ្នែកអេកូ និងរោគស្រ្តី ជំងឺឫសដូងបាត ផ្នែកវះកាត់តូច ជំងឺសើរស្បែក និងពិនិត្យឈាមបានជិត៥ពាន់នាក់។

សូមបញ្ជាក់ថាគិតមកដល់ពេលនេះសមាគមបានធ្វើសកម្មភាពមនុស្សធម៌ រយះពេល៥ឆ្នាំកម្លងមកហើយ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ សរុបចំនួន ២៥៥,៦២៩ និងបញ្ជូនបន្តមកព្យាបាល នៅតាមមន្ទីពេទ្យ និងអង្គការជាដៃគូរ ក្នុងរាជធានីភ្នំពេញ ចំនួន៣,២២៨ ដែលការចំណាយផ្សេងៗជាបន្ទុករបស់សមាគ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ