ព្រឹតិ្តការណ៍ថ្មីៗ

បទបញ្ជា សម្តេចក្រឡាហោម ស ខេង សាប ដូចទឹកទន្លេ ចំពោះហ្គេមអនឡាញបង្កប់ល្បែងភ្នាល់!

3 ខែ មុន 185 តូ សុផល

ភ្នំពេញ៖ ច្បាស់ៗ ងាយៗ គ្មានបិទបាំង និយាយអោយខ្លីគឺ ដោយចំហរ ទាំងយប់ទាំងថ្ងៃ ទីតាំងភ្នាល់បាល់ ជ្រកក្រោមរូបភាពទីតាំង Internet ២៤ម៉ោងកំពុងបង្អួតខ្លួនយ៉ាងច្បាស់ នៅលើបណ្តោយផ្លូវវេងស្រេង ពលរដ្ឋស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជួយពិនិត្យ និងចាត់វិធានការផង ព្រោះត្រជាក់ត្រជុំដុះស្លែយូរហើយដែរ!

គូររំលឹកដែរថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ធ្លាប់បានដាក់បញ្ជាដល់ សមត្ថកិច្ចក្រោមឱវ៉ាទ គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានឲ្យជាប់ជាប្រចាំដើម្បីលប់បំបាត់បញ្ហាអសន្តិសុខក្នុងសង្គមឱ្យបាន ហើយភូមិសាស្ដ្រ ណាដែល មានបញ្ហាគ្រឿង ញៀន និងល្បែងស៊ីសងតែមិនបង្ក្រាប លោកនឹងចាត់ឲ្យកម្លាំងការិយាល័យ ចុះទៅ បង្ក្រាប ហើយអស់លោកប៉ុស្តិ៍ ខណ្ឌនោះត្រូវទទួលខុសត្រូវទទួលខុសត្រូវខ្លូនឯង ស្របតាមចរាចរណ៍ ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែកកាលពីកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយ តំណាង ក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាប ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុង រាជធានីភ្នំពេញ។

ឯកឧត្តម អភិបាល បានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រក ក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់ អនុញ្ញាត បើកទីតាំងInternet ក៏ដោយព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online គឺជាល្បែង បំផ្លាញការ សិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជន ល្មើស លួច-ឆក់ផងដែរ៕

គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រតដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រី កងកំលាំង មាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធានការបង្រ្កាប ល្បែង ស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នក ឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲរបស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ដូចបងប្អូនជ្រាបហើយថា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការចរាចរគ្រឿងញៀន បណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការ អភិវឌ្ឍន៍ គឺបណ្តាលមកពីអាជ្ញាធរ មូលដ្ឋានរួមគំនិត និងផ្តល់ឪកាសអោយ មេល្បែងបន្តបើកយ៉ាង គគ្លើន មិនញញឺតច្បាប់។

ពលរដ្ឋសង្ឃឹមថាការអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែចំពោះអ្នកក្រនោះឡើយ!”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ