ព្រឹតិ្តការណ៍ថ្មីៗ

ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត ៖ សូម​ជឿទុ​កចិត្ត​ចុះ ​គណបក្សប្រជាជ​ន ​មិនដែល​មាន​ប្រវត្តិ ​រត់​ចោល​ប្រជាជន​នោះទេ​ !

4 ខែ មុន 100 តូ សុផល

កំពង់ចាម៖ កាលពី​ថ្ងៃសៅ​រ៍ ទី១៩ ​ខែ​ឧសភា​ ម្សិល​មិញ ​​ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត បានអញ្ជើញនៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​ កសាង​ព្រះវិ​ហារថ្មី​ក្នុង​វត្ត​រកា​អារ​ និង​បើក​ការដ្ឋាន​សាង​សង់ផ្លូ​វក្រាល​គ្រោះក្រ​ហមថ្មី​ពី​ឃុំរ​កាអារ​ ដល់​ឃុំក​ងតាណឹង​ប្រវែ​ង​៧ ០០០​ម៉ែត្រ​ នៅឃុំ​រកាអារ​ ស្រុក​កង​មាស ខេត្តកំ​ពង់់ចាម​។

 ​ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត ​ជាបឋម​បាន​ពាំ​នាំនូ​វការផ្តាំ​ផ្ញើ​ និងកា​រសាកសួ​រ​សុខ​ទុក្ខ​ ពី​សំណាក់​សម្តេចតេ​ជោ ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​នរ៉ា​នី ហ៊ុន​ សែន​ ប្រគេន​ចំពោះ​ព្រះតេជគុ​ណ​ព្រះចៅអ​ធិការ​វត្ត ព្រះសង្ឃ​គ្រប់ព្រះ​អង្គ​ និង​ជូន​ចំពោះ​ប្រជាពល​រដ្ឋ​ស្រុក​កងមាស​ទាំង​អស់ផងដែរ។

ឯក​ឧត្តម ក៏បាន​ថ្លែងអំណរ​គុណ​ចំពោះ​សប្បុរសជ​ន​ ព្រះតេជ​គុណ​គ្រប់​ព្រះអង្គ​ ពុទ្ធប​រិ​ស័ទ្ធ​ និង​ប្រជាពល​រដ្ឋ​ដែល​បាន​ខិត​ខំកៀរ​គរ ​និង​​រួម​គ្នាក​សាង​សមិទ្ធ​ផល​នេះ។ ​យើង​បាន​កសាង​សមិទ្ធ​ផល​ យើង​សប្បាយ​រីក​រាយថ្ងៃ​នៅថ្ងៃនេះ ​យើង​ចង់​សប្បាយ​រីករាយ​ជា​បន្ត​ទៀត​ យើង​រួម​គ្នាក​សាងសមិទ្ធ​ផល​បន្ថែម​ទៀត​។ នេះ​ហើយ​គឺជា​អ្វីដែល​ប្រជាពល​រដ្ឋ​នៅក្នុង​ស្រុក​កង​មាស​ និង​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ចង់​បាន​។

ឯក​ឧត្តម ហ៊ុន ​ម៉ាណែត ​បន្តថា​ កត្តា​ដែល​អាច​បង្កលក្ខណៈឱ្យ​មា​ការ​អភិវឌ្ឍ​រាល់ថ្ងៃ ​ជា​ពិសេស​ ការ​កសាង​ព្រះវិហារ​នេះ​អា​ចធ្វើ​ទៅបាន​ គឺ​ដោយសា​រ ទី១ ​សុខសន្តិភាពដែល​យើង​មាន​សព្វ​ថ្ងៃ ​ដែល​អាច​ឱ្យប្រជាពល​រដ្ឋ​មាន​ឱកាស ​កសាង​សមិទ្ធ​ផល​ទាំង​អស់​នេះ​បាន​។ បើ​គ្មាន​សន្តិភាព​ យើង​មិន​អាចធ្វើអ្វី​បាន​នោះទេ​។ ទី២ ​គឺប្រជាពលរដ្ឋ​មាន​ជីវភា​ពកើន​ឡើង​ ដែល​ធ្វើ​ឱ្យ​សប្បុរស​ជន​មាន​ លទ្ធ​ភាព​ចែក​រំលែក​ថវិកា ​នៅ​ក្នុង​ការកសាង​សមិទ្ធ​ផល​ ហើយយើង​ទាំង​អស់គ្នា ​មានសិទ្ធ​សេរីភាព​ក្នុង​ការ​ចូល​រួមកសាង​សមិទ្ធ​ផល​ផ្សេងៗ​នៅគ្រ​ប់ទីកន្លែង។​

ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែ​ត ឲ្យដឹ​ងទៀត​ថា ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ប្រជាពល​រដ្ឋ​ និង​ដើម្បីលើកទឹ​កចិត្តចំពោះ​អ្នក​ធ្វើ​ពិត​ បម្រើ​ប្រជាពល​រដ្ឋ​ពិត​ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩​ ខែ​កក្កដា​ ទាំ​ងអស់គ្នា​ ដើម្បីបន្ត​គាំទ្រ​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ដើម្បី​ដឹក​នាំប្រទេស ​និង​មានលទ្ធភាព​ និង​ឱកាស​ចុះ​ជួយ​ប្រជាពល​រដ្ឋកាន់​តែ​ច្រើន​។

សូម​ជឿទុ​កចិត្ត​ចុះ ​គណបក្សប្រជាជ​ន ​មិនដែល​មាន​ប្រវត្តិ ​រត់​ចោល​ប្រជាជន​នោះទេ​ គឺមាន​តែជួ​យប្រជាជ​ន ​គ្រប់កាលៈ​ទេសៈ ​មិន​ថា​មុន​បោះឆ្នោត ​និង​ក្រោយ​បោះឆ្នោ​តនោះ​ទេ​។ ​នេះ​ជាការ​ប្តេជ្ញាចិត្ត ​និង​ជាការ​តប​ស្នង​សង​គុណ​ ចំពោះ​ប្រជាពល​រដ្ឋដែល​បាន​ស្រលាញ់ ​គាំទ្រសម្តេច​តេជោក្នុងការ​ដឹក​នាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ