ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាប និងរឹបអូសគ្រឿងញៀន ជិត៤គីឡូក្រាម កណ្តាលក្រុងភ្នំពេញ!

1 ខែ មុន 1196 តូ សុផល

ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដែលមានអង្គាការចាត់តាំងធំ ១ករណី រឹបអូសគ្រឿងញៀន ជិត៤គីឡូក្រាម នៅរាជធានីភ្នំពេញ ។ប្រតិបត្តិការណ៍នេះ កាលពីវេលាម៉ោង ២៣ និង ១០ នាទី ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨ នាចំណុចផ្សារតាប៉ាង សង្កាត់ ផ្សារថ្មី១ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញកម្លាំងជំនាញ “ក៦” របស់មន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការតាមវិធានញុះញង់បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់

លើកទី១ នៅវេលាម៉ោង ២៣ និង ១០ នាទី ឃាត់ខ្លួនជនល្មើស១នាក់ ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ ៣៨ ឆ្នាំ ។
ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីនice ទម្ងន់ ៩៩,៨០ ក្រាម ។

លើកទី២ នៅវេលាម៉ោង ២ និង ៣០ នាទី នាទី ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ នាចំណុច នៅចំណុច ផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបន្តឃាត់ខ្លួនជនល្មើស១នាក់ទៀតឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ ២៩ឆ្នាំ ។
ចាប់យកវត្ថុតាងះ
សារធាតុ អិចស្តាស៊ី MDMA ទម្ងន់ ៧៨០,៩ ក្រាម ។
សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ២៣៣៤,៩៨ ក្រាម។
សារធាតុ កេតាមីន K ទម្ងន់ ៣៩៣,៧២ ក្រាម ។

លើកទី៣ នៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ នាចំណុច នៅចំណុច ផ្ឡូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបន្តឃាត់ខ្លួនជនល្មើស១នាក់ទៀតឈ្មោះ សុខ រីខាន ភេទប្រុស អាយុ ២៤ ឆ្នាំ ។
ចាប់យកវត្ថុតាង៖
សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ១៣,៣៦ ក្រាម។

សរុបទាំង ៣លើក ឃាត់ជនល្មើស៖ ៣នាក់ ( ស្រី ១)

ចាប់យកវត្ថុតាងសរុប៖
មេតំហ្វេតាមីនICE ទម្ងន់ ២៤៤៨,១៤ ក្រាម ។
អិចស្តាស៊ី ទម្ងន់ ៧៨០,៩ ក្រាម
កេតាមីន K ទម្ងន់ ៣៩៣,៧២ ក្រាម

សរុបគ្រឿងញៀន ៣ប្រភេទ ទម្ងន់ ៣៦២២,៧៦ ក្រាម ។ ដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន !

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ