ព្រឹតិ្តការណ៍ថ្មីៗ

ស្លាកសញ្ញាចរាចរណ៍ ហាមចត របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជិតដួលដល់ដីហើយ!

6 ខែ មុន 88 តូ សុផល

ភ្នំពេញ ៖ ស្លាកសញ្ញាចរាចរណ៍ សម្គាល់ពីបម្រាមហាមចត ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ

ដាំដាក់បង្ហាញសម្គាល់តាមផ្លូវ មួយផ្ទាំងត្រង់ចំណុច ខាងលិចក្រោមហ៊ុន ជេ អេស ខប ភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានគេប្រទះឃើញបាក់ទ្រេតសឹងដល់ដី អស់រយៈពេលជិត៣០ថ្ងៃទៅហើយ ឃើញនៅតែដដែល មិនទាន់ឃើញម្ចាស់ អង្គភាពគ្រប់គ្រង ទៅកែសម្រួលតម្រងឡើងវិញនៅឡើយទេ ទុកបង្អួតអ្នកដំណើរ ឬមួយអាងតែនៅលើដងផ្លូវស្ងាត់ ឆ្ងាយបាត់ពីទីប្រជុំជន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្លាកចរាចរណ៍មួយផ្ទាំងនេះ ត្រូវបានគេឃើញបាក់ដួលទ្រេតច្រើនថ្ងៃមកហើយ សង្ស័យតែមានរថយន្តបើកបុក ទើបឈានដល់បែបនេះ ហើយមកដល់រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ស្លាកទ្រេតជិតដល់ដី នៅតែដដែល ។ ពលរដ្ឋបន្តទៀតថា ពួកគាត់មិនហ៊ានប៉ះពាល់ ជៀសជាងជាប់ដានដោយប្រកាណាមួយកុំឲ្យមានការចោទប្រកាន់ បានត្រឹមពាំនាំពាក្យទៅម្ចាស់ អ្នកគ្រប់គ្រងស្លាកសញ្ញា មេត្តាមកជួយតម្រែតម្រង់ឡើងវិញផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!