ព្រឹតិ្តការណ៍ថ្មីៗ

ដក លោក ស ចំរ៉ុង ដាក់ ចៅហ្វាយខេត្តក្រចេះថ្មី លោក វ៉ា ថន នៅតែមើលមិនបទល្មើសព្រៃឈើ ផ្គើនបទបញ្ជានាយករដ្ឋមន្ត្រី!

2 ខែ មុន 1317 តូ សុផល

ក្រចេះ៖ បើទោះជាប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងប្រទេសកម្ពុជា និងរំឭកដល់មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កុំបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើទៀត ដោយសម្តេចបញ្ជាក់ថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”។

គួររំលឹកដែរថា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ”។

កាលនោះ យើងឃើញមានការចូលរួមពី ស្ថាប័នជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើ លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល កន្លងមក ក៏ដូចជាការពិនិត្យមើលបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងកែលម្អឱ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិ “ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ” នាពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាក ដូច បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននោះទេ។

ក្នុងនោះសម្តេចបានបញ្ជាឱ្យស្រង់ឈ្មោះ មន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលសម្តេចបានលើកឡើងថា ជួយកសាងបន្តិចបន្តួច តែបែរជាសម្ងំលាក់ខ្លួនធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅតាមខេត្តមួយចំនួនទៅវិញ។

សម្តេចមានប្រសាសន៍ថា សម្តេច ស្អប់ជាទីបំផុត មនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាកជួយកសាងតិចតួចនេះ។ ម៉្យាងទៀត មន្ត្រីដែលបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ មិនខុសអីពីកាប់ក្បាលសម្តេចនោះទេ។

ជាទីបំផុត ប្រសាសន៍របស់ សម្តេច ហ៊ុន សែន សាបដូចទឹកទន្លេ ដោយ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អភិបាលស្រុក ស្នងការខេេត្ត មេប៉េអឹមខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅតែបន្តបណ្តែតបណ្តោយឲ្យមេឈ្មួញរកស៊ីឈើខុសច្បាប់ ក្នង​ខេត្តក្រចេះយ៉ាង​ពេ​ញប​ន្ទុ​កហើយ​គ្មាន​ម​ន្ត្រីជំ​នា​ញនិ​ងស​ម​ត្ថកិ​ច្ច​ពាក់​ព័ន្ធ​ណា​ហ៊ាន​ប៉ះពា​ល់​មេឈ្មួ​ញ​បំផ្លាញព្រៃឈើឡើ​យ​។

ចំពោះមន្រ្តីដែលពាក់ព័ន្ធនឹងការបើកឲ្យមាន ការចរាចរណ៍អុស ឈើប្រណិតនឹង ឈើប្រភេទលេខ១នេះ

មានដូចជា៖
១ លោក កែវ ណារឹទ្ធ ប្រធានស្នាក់ការច្រក ជ័យឃ្លាំង
២ លោក សឹង្ហ សំណាង វរសេនីយ៍ត្រីនិងជាមេបញ្ជាការកងអនុសេនាតូចលេខ២«ឝ២»
៣ លោក ម៉ម ប៊ុនបញ្ញ៉ា មេប៉ុស្ត៍ ជ័យ ឃ្លាំងដែលគេស្គាល់យ៉ាងច្បាស់ថាជាមនុស្សដែល មានឥទ្ធិពលជាងគេប្រចាំច្រកនេះហើយត្រូវជាប្អូនថ្លៃរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្តក្រចេះ។

​​អ្វីដែ​ល​គួរ​កត់​ស​ម្គាល់​នោះគឺ​លោក​ ​វេង​ ​សាខុ​ន​ រ​ដ្ឋម​ន្ត្រី​ក្រសួ​ងក​សិ​កម្ម​ ​និង​លោក​ ​សាយ​ ​សំអា​ល់ ​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​បរិ​ស្ថា​ន ​ស​ម្ងំស្ងៀ​មធ្វើ​មិ​ន​ដឹង​មិ​នឮ​អ្វី​ទាំង​អស់​ ពេ​ល​ដែល​ព្រៃ​ឈើក្នុងខេត្តក្រចេះ ​កំពុ​ង​រង​ការ​បំ​ផ្លាញ​យ៉ាង​ម​ហន្ត​រាយ​ ហើ​យប្រសិន​បើលោករ​ដ្ឋមន្ត្រី​ទាំង​ពីរ​ក្រ​សួង​ចាត់​កា​រប​ង្រ្កា​បធ្ងន់ដៃ ច្បា​​ស់​ជា​មេឈ្មួ​ញ​ ​មិ​នហ៊ា​ន​គឃ្លើ​ន​បំផ្លា​ញព្រៃ​ឈើ​ដូច​ពេ​លនេះ​ទេ។

អង្គភាពព័ត៌មានយើងខ្ញុំ សូមស្វាគមន៍ រាល់ការបកស្រាយបំភ្លឺពីសមីភាគី ឬស្ថាបនពាក់ព័ន្ធទាំងអស់ តាមរយៈលេខទូរសព័្ទលេខ 097 4444 174 / 096 38 9999 7 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ