ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្លាយជាទីតាំងលក់ធូរេន

5 ខែ មុន 178 តូ សុផល

ភ្នំពេញ ៖ ហេតុតែចង់លក់ធូរេនឲ្យឆាប់ដាច់ ជារបរអ្នកលក់ដូរឆ្លៀតឱកាសមួយចំនួន តាមរទេះ តាមរុឺម៉ក បែរជានាំគ្នាយកផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ក្នុងភូមិសាស្រ្ត ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ធ្វើជាទីតាំង ដាក់លក់ផ្លែធូរេនទៅវិញ ដែលបង្កឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ដងផ្លូវ ភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់រាល់ថ្ងៃ។

កន្លងមកឃើញ អាជ្ញាធរ សមត្ថកិច្ច ធ្លាប់ចុះរៀបចំសណ្តាប់ធ្លាប់ដែរ តែមកដល់ឥឡូវ អ្នកលក់ដូរនៅតែដដែល ជាងនេះទៅទៀត កម្លាំងសម្រួលរៀបចំសណ្តាប់ធ្នាប់ចុះរៀបចំមុនពេលសែលមានក្បួន ដំណើរប្រតិភូ ថ្នាក់ដឹកនាំ ឆ្លងកាត់ម្តងៗនោះប្រាកដជាបានស្អាត តាមដងផ្លូវ សូម្បីតែដបសាំងមួយ មិនឲ្យមានផង តែលុះពេលដែលស្ងាត់បាត់ក្បួនវិញតាមផ្លូវ ឃើញដូចក្នុងរូបភាពថតបានក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះអញ្ចឹង ធូរេនឡើងលក់លើផ្លូវជាតិហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ