ព្រឹតិ្តការណ៍ថ្មីៗ

កាច់ក ម៉ូតូបានសម្រេច តែគ្មានវាសនាបានជិះ ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាប់មកវិញ!

1 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ ស្ទឹងមានជ័យ​៣​ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ​ បាន​ធ្វើ​សកម្មភាព​ កាច់ក​ ម៉ូតូ​ របស់​ជនរងគ្រោះ​ម្នាក់​ ដែល​ទុក​នៅ​ក្នុង​ផ្ទះ​បានសំរេច​ ហេតុការណ៍នេះបានកើត​ឡើង​នៅវេលាម៉ោង​ ១១និង៣០នាទី​ ថ្ងៃទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ក្នុង​បុរីសូនី​ ផ្ទះលេខ១២៤​ ផ្លូវ​លេខ៣៦​ ទុលមុខ​ហាងការហ្វេ​ ធម្មជាតិ​ ភូមិ​ឬស្សី​១​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។

​ជនសង្ស័យ​មានឈ្មោះ​ ​ សន​ ចាន់ឡុក​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបប​ កម្មករ​សំនង់​ ស្នាក់នៅ​ផ្ទះជួល​ ភូមិ​បឹង​ឈូក​ សង្កាត់​ អូបែកក្អម​ ខណ្ឌ​សែនសុខ​ មានស្រុកកំណើត​ ភូមិ​ពង្រ​ ឃុំ​ពង្រ​ ស្រុកបាធាយ៍​ ខេត្ត​កំ​ពង់ធំ​ ដកហូតម៉ូតូ​ ម៉ាក់​ YAMAHA FINO ពណ៌ក្រហម​លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AM 4174 មួយគ្រឿង​ ជារបស់​ជនសង្ស័យ​ ។

ចំនែក​ជនរងគ្រោះ​មានឈ្មោះ​ ប៉ែន​ នៅវីណា​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបប​ មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​ ស្នាក់នៅផ្ទះជួល​កើតហេតុ​ខាងលើ​ មាន​ស្រុកកំណើត​ ស្រុករមាសហែកខតេ្តស្វាយរៀង។​ ហើយម៉ូតូ​ដែរ​ជនសង្ស័យ​កាច់ក​ លួចយក​ទៅ​គឺ​ម៉ាក​ ឌ្រីសង់​ សេរី​ឆ្នាំ​ ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FM 3867​ ។

តាម​សម្តី​ ជនរងគ្រោះ​បានអោយដឹងថា​ មុន​ពេល​កើត​ហេតុ​ គឺ​រូប​លោក​ បានទុក​ម៉ូតូ​នៅ​ក្នុង​ផ្ទះ​ជួល​ខាង​ក្រោម​ ហើយ​រូប​លោក​និង​ ប្រពន្ធ​បានឡើង​ទៅ​លើ​បន្ទប់​ជួល​ ខាងលើ​ ហើយ​ខណះ​ពេលនោះ​រូប​គាត់​ក៍មិន​ដឹង​ថា​បាត់​ម៉ូតូ​ដែរ​ តែ​ចៃដន​ត្រូវបាន​អ្នក​ជិតខាង​ដែល​លក់​ កាហ្វេ​នៅខាងមុខ​ផ្ទះ​ ឃើញ​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់​ បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ កាច់ក​ យក​ម៉ូតូ​ រ​បស់លោក​បានសំរេច​ រួចនាំ​គ្នា​ជិះ​រត់​គេចខ្លួន​ ហើយ​ភ្លាមនោះ​ដែរ​ បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ ហេតុការណ៍​ជាក់ស្តែង​ ក៍បាន​នាំគ្នា​ជិះ​ម៉ូតូ​ ដេញ​តាម​ ជនសង្ស័យ​ ហើយ​ស្រែក​ថាចោរៗ​ បាន​ប្រហែល​៥០០ម៉ែត្រ​ ពីកន្លែងកើតហេតុ​ ក៍ត្រូវ​សមត្ថកិច្ច​ ដែរ​ល្បាត​ឆ្លង​កាត់​ ទីនោះ​ បានឃើញ​ ក៍បាន​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ ចំនែក​បក្សពួក​ម្នាក់​ទៀត​ បានរត់​គេខ្លួ​ន​បាត់​ ដោយ​បានយក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ ជាមួយ​ផងដែរ​ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូបនោះ​ បាន​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ រួម​គំនិត​ កាច់ក​លួចយក​ម៉ូតូ​ របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ។

ក្រោយ​ពេលកើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​៣​ ដើម្បី​អោយ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ចំនែក​ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ