ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញបុរសម្នាក់ដេកសន្លប់កណ្តាលវាលស្រែមុខវត្តត្រពាំងឈូក

5 ខែ មុន 114 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែលជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់នៅវាលស្រែ

មិនដឹងថាមានបញ្ហាអ្វី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែមុខវត្តត្រពាំងឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

បុរសខាងលើ មិនស្គាល់អត្រសញ្ញាណ មានអាយុជាង៣០ឆ្នាំ ស្លៀកពាក់ខោគគីជើងវែង ពណ៌ប្រផេះ ពាក់អាវយឺតខាងក្នុងពណ៌ខៀវ អាវក្រៅដៃវែង ពណ៌ផ្ទៃមេឃ ក្នុងសភាព សន្លប់ស្តូកស្តឹង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា គេឃើញបុរសខាងលើ ដើរក្បែរវត្តត្រពាំងឈូក តែគ្មានអ្នកណាចាប់អារម្មណ៍ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២០ ខែឧសភានេះ ស្រាប់តែប្រទះឃើញ ដេកសន្លប់ កណ្តាលវាលស្រែទៅវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហៅទំនាក់ទំនងហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងប្រកាសស្រាវជ្រាវ រកសាច់ញាតិ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ