អាសូរលោកយាយ បញ្ចប់ជីវិត ព្រោះតែជម្ងឺរប្រចាំកាយ

1 ខែ មុន 208 តូ សុផល

ព្រៃវែង ៖ ពិតជាអាសូរ និងអាណិតខ្លាំងណាស់ លោកយាយម្នាក់ត្រូវបានបញ្ចប់ជីវិត ទាំងមិនទាន់ដល់ជីវិតចុងក្រោយផង នេះដោយសារតែ

លោកយាយ មានជម្ងឺប្រចាំកាយច្រើនពេកក៏សម្រេចចិត្តយកក្រម៉ាមកធ្វើអត្តឃាតដោយខ្លួនឯងតែម្តងទៅ។

ហេតុករណ៍នេះ បង្កឱ្យមានការណ៍ភ្ញាក់អើលឡើងកាលពី ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវថ្ងៃទី ១៩ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤:០៥នាទីរសៀល។

បើតាមសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ យិន ម៉ន ភេទ ស្រី អាយុ ៧៤ឆ្នាំ នៅភូមិបុស្ស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជាសមាជិកអតីតយុទ្ធជនកម្ពុជា ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាតដោយ ចង ក និងក្រមា នៅដើមស្វាយក្រោយផ្ទះ ។

ចំពោះមូលហេតុ ដែលជនរងគ្រោះដាច់ចិត្តបញ្ចប់ជីវិតមុនអាយុនេះ ត្រូវបានក្រុមគ្រួសារអះអាងថាគាត់មានជម្ងឺ រ៉ាំរៃប្រចាំកាយ ច្រើនពេកអស់ សង្ឃឹមក្នុងផ្លូវជីវិតក៏សម្រេច ចងកអត្តឃាតដោយខ្លួនឯងតែម្តងទៅ។

ក្រោយពេលសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ច័យសាកសពរួច ត្រូវបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ