ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យពីរនាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីលួចគ្រឿងសង្ហារឹម

5 ខែ មុន 184 តូ សុផល

បាត់ដំបង៖យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ហាងយីហោ (បុប្ឋាជ្រៃកោង)

កម្លាំងបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់រួមទាំងវត្ថុតាងកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ចំណុចវាលស្រែ១០០។

ជនរងគ្រោះជាម្ចាស់ហាងខាងលើឈ្មោះ៖ភី សុខ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជនសង្ស័យឈ្មោះ ១-វង្ស ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះ ធុច វិន ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីររស់នៅ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នកម្លាំងបង្ការ បង្ក្រាបបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅការិយាល័យជំនាញដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ