ព្រឹតិ្តការណ៍ថ្មីៗ

រថភ្លើងបើកកៀររថយន្តទៀតហើយ នៅខណ្ឌពោធិសែនជ័យ

3 ខែ មុន 177 តូ សុផល

ភ្នំពេញ ៖ រថយន្តកាមរីស្វិតមួយគ្រឿងទទួលរងការខូចខាតកំពិតខ្ទេចមួយចំហៀង

បន្ទាប់ពីបើកបរវ៉ាក់អើផ្លូវបេតុងកំបុត រថភ្លើងមកតាមពីក្រោយកៀរតែម្តង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្បែរអាងស្តុកទឹកក្បាលដំរី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកកាមរីស្វិត សេរីចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-3035 ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។ ចំណែករថយន្តភ្លើង ខ្សែVIP ដឹកភ្ញៀវអ្នកដំណើរចូលព្រលានយន្តហោះ ។

តាមប្រភពពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តបើកចូលពីផ្លូវសហព័ន្ធរុស្សី ពីត្បូងទៅជើង លើផ្លូវបេតុងស្របជាមួយផ្លូវដែក ស្របពេលនោះ ស្រាប់តែរថភ្លើង ដែលបើកចេញពីព្រលានយនហោះ ខាងរថយន្តក្រឡេកឃើញមកពីក្រោយហើយ បន្ថែមល្បឿនដើម្បីទៅឲ្យផុតពីគ្រោះថ្នាក់ តែផ្ទុយទៅវិញ ផ្លូវបេតុងដែលរថយន្តបើកនោះ ជាផ្លូវកំបុត ដែលគេមិនទាន់សាងសង់ហើយ ធ្វើឲ្យរថយន្តវ៉ាក់អើ ហ្វ្រាំងបង្អន់ល្បឿន ទើបរថភ្លើងមកទាន់ កៀរតែម្តង ហើយមិនបានឈប់ បន្តដំណើរទៅមុខបាត់ សល់តែរថយន្តម្ចាស់ដើរគ្រវីតែក្បាល ។

ប្រជាពលរដ្ឋបានលើកឡើងថា ដើមខែនេះ គ្រោះថ្នាក់ បង្កឡើងជាមួយរថភ្លើង គិតចាប់ពីខណ្ឌសែនសុខ មកដល់ព្រលានយន្តហោះពោធិចិនតុង ខណ្ឌពិធិសែនជ័យ ហាក់បីដូចជាច្រើនដង ញឹកសឹងរាល់ថ្ងៃទៅហើយ បាតុភាពនេះ បង្កឲ្យប្រជាពលរដ្ឋកាន់តែព្រួយបារម្មណ៍ ។ ពលរដ្ឋបន្តទៀតថា បានខាងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើរបាំង របា ឃាំង ស្របផ្លូវដែក ដើម្បីឲ្យរថភ្លើងបើកបរតែឯកឯង ពលរដ្ឋមិនដឹងសប្បាយចិត្តយ៉ាងណាទេ មិនចាំបាច់ឲ្យមានផ្លូវកាត់ផ្លូវដែកក៏បាន ក៏មិនអន់ចិត្តដែរ គ្រាន់បានស្តាប់សន្ធឹករថភ្លើង យប់ ថ្ងៃ បើចំពោះមុខ រថភ្លើងបើកបរកាត់ទីប្រជុំជន ផ្លូវដែក និងផ្លូវ ម៉ូតូ ឡាន ជាមួយតែគ្នាបែបនេះ ងាយប្រឺមនឹងគ្រោះថ្នាក់ សុឹងរាល់ថ្ងៃពេកទៅហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ