ព្រឹតិ្តការណ៍ថ្មីៗ

កាប់គ្នាដូចចិនហុងកុង ព្រោះតែខឹងឆ្កែខាំក្មួយ

1 ខែ មុន 385 តូ សុផល

ភ្នំពេញ ៖ បុរស២នាក់ឪពុកកូនរងរបួសដៃធ្ងន់ បន្ទាប់ពីក្រុមជនដៃដល់មួយគ្រួសារប្រដាប់ដោយដាវ

លើកគ្នាចូលកាប់ដល់ក្នុងផ្ទះ ដូចរឿងចិនហុងកុង ដោយចោទប្រកាន់ទៅលើភាគីខាងរងគ្រោះថា បណ្តោយឲ្យឆ្កែខាំក្មួយស្រីរបស់ពួកគេ បង្កឲ្យផ្អើលឆោឡោ អ្នកជិតខាងរត់ចែកជើងគ្នាគេច ដោយខ្លាចនឹងផ្លែដាវ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់ឃាត់ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃបាន៤នាក់ ដាវមួយដើមកាំបិតប័ងុតោមួយ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ អុឹម ថន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ បើកបររថយន្ត និងកូនប្រុសម្នាក់ទៀតឈ្មោះ អុឹម ផានិត អាយុ២១ឆ្នាំ មុខរបរ ជាងអេឡិចត្រនិច ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកក្រុមជនបង្កឃាត់ខ្លួនបាន៤នាក់ រួមជាមួយដាវចំនួនមួយដើមកាំបិតប័ងុតោមួយដំបងដែកមួយ សមត្ថកិច្ចនាំខ្លួនចូលសាកសួរនៅប៉ុស្តិ៍ប៉ូលីស ទី១ ឈ្មោះ សេង កាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ប្រហិតចៀនតាមរទេះ ។ ទី២ ឈ្មោះ សេង សុីថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បបរតាមរទេះ ។ ទី៣ ឈ្មោះ គឹម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់បុកល្ហុងតាមរទេះ ។ ទី៤ ឈ្មោះ ថាច់ ញ៉ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ។ អ្នកទាំង៤ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនបង្កបានធ្វើការចោទប្រកាន់មកលើក្រុមគ្រួសាររបស់គាត់ ថាបណ្តោយឲ្យសត្វឆ្កែ សម្បុរខ្មៅមួយក្បាលខាំក្មួយស្រីរបស់ពួកគេ កាលពីព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ ហើយមកដល់ព្រឹកថ្ងៃទី១៩ ខែឧសភា នេះភាគីខាងបង្កលើកគ្នាមក សួរនិងចោទប្រកាន់ ទោះជាគាត់បំភ្លឺហេតុផល ថាឆ្កែសម្បុរខ្មៅរបស់គាត់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ដាក់នៅក្នុងផ្ទះ មិនបានចេញក្រៅ ហេតុអ្វីទៅខាំមនុស្សកើត ក្រែងឆ្កែ សម្បុរខ្មៅមួយក្បាលទៀត នៅក្បែរនោះដែរ ឬយ៉ាងណា ព្រោះនៅទីនោះ មានសត្វឆ្កែសម្បុរខ្មៅចំនួន២ក្បាល ដូចគ្នា តែទោះជាយ៉ាងណាក្តី គាត់ជួយចេញលុយថ្លៃចាក់ថ្នាំឲ្យ តែភាគីបង្កមិនព្រមនាំគ្នាចាកចេញទៅវិញ រហូតមកដល់យប់ថ្ងៃកើតហេតុនេះ ខណៈដែលសមាជិកក្នុងគ្រួសារជុំគ្នានៅផ្ទះ ស្រាប់តែ ក្រុមភាគីបង្ក លើកគ្នាទាំងគ្រួសារ ប្រដាប់ដោយដាវចូលកាប់ដល់ក្នុងផ្ទះ បណ្តាលឲ្យគាត់២នាក់ឪពុកកូនរងរបួសធ្ងន់ ។
ក្រោយកើតហេតុ កុំតែបានកម្លាំងសមត្ថកិច្ចច្រើននាក់ទៅជួយអន្តរាគមន៍ ទើបចាប់ឃាត់ក្រុមជនបង្កបាន៤នាក់ ដាវមួយដើម កាំបិតប័ងុតោមួយដំបងដែកមួយចំណែកជនរង
គ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យជាមុនសិន ទើបទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសជាក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ