ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រថយន្តតាក់ស៊ី១៨គ្រឿងទៀតហើយ ដែលរត់ចាប់ម៉ូយលើផ្លូវសហព័ន្ធរុស្ស៊ី

3 ខែ មុន 320 តូ សុផល

ភ្នំពេញ៖ រថយន្តតាក់សុីគឺជាមុខរបរ និងជាឆ្នាំងបាយរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេះ រហូតដល់អ្នកខ្លះចងការធនាគាទិញឡានរត់តាក់សុី។ រដ្ឋបាលខណ្ឌសែនសុខបានអនុវត្តហាមឃាត់តាក់សុីជាប្រចាំ និងបានណែនាំបងប្អូនឲ្យរកបេនរកចំណតឲ្យបានត្រឹមត្រូវ តែបងប្អូនមិនចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរ។ ខណ្ឌមិនមានចេតនាក្នុងការចាប់យកមកទារប្រាក់ រឺបន្ទុចបង្អាក់មុខរបររបស់បង្អូនទេ ប៉ុន្តែផ្លូវសហព័ន្ធរុស្សុី គឺជាវិថីមួយមានក្បួនប្រតិភូឆ្លងកាត់ស្ទើរាល់ថ្ងៃ តែត្រូវបានម្ចាស់រថយន្តតាក់សុីឈប់ចាប់ម៉ូយតាមបណ្តោយផ្លូវនេះបានបង្កភាពអាណាធិតេយ្យ មើលទៅប្រសេចប្រសាចហើយបង្កការកកស្ទះ និងរងការរិះគន់ពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ថាអាជ្ញាធរមិនយកភ្នែកមើល។

ដើម្បីបន្តអនុវត្តថែរក្សាសណ្តាប់ធ្នាប់ របៀបរាបរយតាមផ្លូវសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានណែនាំឲ្យដាក់កំលាំងរឹតបន្តឹងយ៉ាងមុឺងម៉ាត់ ចុះចាប់រថយន្តតាក់សុីដែលឈប់ចតដាក់ម៉ូយយ៉ាងអនាធិបតេយ្យនៅផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់រថយន្តតាក់សុីបានចំនួន១៨គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌ ដើម្បីធ្វើកិច្ចសន្យាណែនាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ