ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋ៤នាក់ ត្រូវប៉ូលីសកោះសូទិន វាយខ្នោះ ព្រោះលេងអាប៉ោង

5 ខែ មុន 293 តូ សុផល

​កំពង់ចាម​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​ និង​៤០​នាទី​ បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ថា​ នៅ​ចំណុច​ចំការ​គរ​ ស្ថិត​នៅ​ក្នុងភូមិ​ទី​១៤​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​ កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ មាន​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​បាញ់អាប៉ោង​ដាក់​លុយ​)​ ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជា​ដល់​កម្លាំង​ ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​អាជ្ញាធរ​ មូលដ្ឋាន​ចុះ​បង្ក្រាប​ទីតាំង​លួច​ លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​បាញ់អាប៉ោង​ដាក់​លុយ​)​ នៅ​ចំណុច​ភូមិ​ទី​១៤​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ ។​

ជា​លទ្ធផល​ សមត្ថកិច្ច​បង្ក្រាប​ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០៤​នាក់​ ៖​

១-​ឈ្មោះ​ អ៊ុ​ន​ សា​មឿ​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ទី​១០​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ ។​    ២-​ឈ្មោះ​ ម៉ៅ​ ស៊ី​ម៉ុង​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ទី​៤​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ ។​
​៣-​ឈ្មោះ​ ប៉ា​ ពី​ន​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ទី​២​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ ។​
​៤-​ឈ្មោះ​ ចាន់​ រុន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ទី​១៤​ ឃុំ​កោះ​សូរ​ទិន​ ស្រុក​កោះ​សូរ​ទិន​ ខេត្តកំពង់ចាម​ ។​

ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ ៖​ ​ហាន់​តោ​អាប៉ោង​ចំនួន​០១,​ ចាន​ទ្រ​អាប៉ោង​ចំនួន​០១​ ,​ មេអាប៉ោង​ចំនួន​០២​គ្រាប់​,​ ​បៀរ​ចំនួន​០១​ហ៊ូ​ ស្មើនឹង​៥២​សន្លឹក​,​ ប្រាក់​រៀល​ចំនួន​ 1880000​ រៀល​,​ ម៉ូតូ​ចំនួន​១០​គ្រឿង​។​

​បច្ចុប្បន្ន​ វត្ថុ​តាង​និង​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ បាន​នាំ​យក​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​ អម​សាលា​ ដំបូង​ខេត្តកំពង់ចាម​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ