ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខ ក្រុមឆក់យ៉ាងសកម្មទាំង១០នាក់ ភាគច្រើនជា សិស្សវិទ្យាល័យ

7 ខែ មុន 53 តូ សុផល

ភ្នំពេញ ៖ មុខសញ្ញាឆក់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញបង្ហាញមុខរួចបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ឧសភា២០១៨នេះដើម្បី ចាត់ការ តាម នីតិវិធី ក្រោយពីឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថាសង្ស័យដែលឃាត់ខ្លួនបាននេះ

ទី១ឈ្មោះ ជឿន ចាន់ទី អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។

ទី២ឈ្មោះ សយខ សំបូរ អាយុ១៥ឆ្នាំមុខរបរសិស្សសាលាប៊ែលធី។

ទី៣ឈ្មោះ ឈុំ ចាន់ដារ័ត្ន ហៅគង់ វិច្ឆិការ អាយុ១៨ឆ្នាំមុខរបរសិស្សវិទ្យាល័យច្បារអំពៅ។

ទី៤ឈ្មោះ គុណ ផល្លាអាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ។

ទី៥ឈ្មោះ ញ៉េ សុងជី អាយុ១៥ឆ្នាំមុខរបរសិស្សសាលាប៊ែលធី។

ទី៦ ឈ្មោះ តាំង គីមសៀង ហៅតេង អាយុ១៥ឆ្នាំមុខរបរសិស្សវិទ្យាល័យច្បារអំពៅ។

ទី៧ ឈ្មោះ ស សុខា ហៅវី អាយុ១៦ឆ្នាំមុខរបរសិស្សវិទ្យាល័យព្រះស៊ីសុវត្តិ។

ទី៨ ឈ្មោះ ឆេង មានរាជ្យ អាយុ១៦ឆ្នាំមុខរបរសិស្សវិទ្យាល័យច្បារអំពៅ។

ទី៩ ឈ្មោះ សុខ ហេង អាយុ១៦ឆ្នាំមុខរបរសិស្សវិទ្យាល័យច្បារអំពៅ។

ទី១០ ឈ្មោះ កែវ សុជាតិ អាយុ១៦ឆ្នាំមុខរបរសិស្សវិទ្សាល័យសុធារស។

លោកនាយការិយាល័យបន្តថាជនសង្ស័យជាមុខសញ្ញាឆក់ទាំង១០នាក់ខាងលើនេះត្រូវបានការិយាល័យលោកឃាត់ខ្លួនបានជាបន្ត
បន្ទាប់ដោយមានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតនិងខេត្តកែបផង។

គួររំលឹងផងដែលជនសង្ស័យទាំង១០នាក់ដែលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនខាងលើនេះបានធ្វើសកម្មភាពឆក់កាបូបយួរដៃពីជនជាតិចិនចំនួន២ករណី៖ដោយធ្វើសកម្មភាពទី១កាលពីម៉ោងប្រហែល១៨និង២០នាទីល្ងាចថ្ងៃទី១៤
ឧសភា២០១៨នៅចំណុចចំហៀងស្ថានទូតអូស្ត្រាលីផ្លូវស្ពានហង្សក្រុម៧ភូមិ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។និងលើកទី២
ធ្វើសកម្មភាពឆក់កាលពីម៉ោងប្រហែល១៩និង៣០នាទីព្រលប់ថ្ងៃទី១៦ឧសភា២០១៨នៅចំណុចផ្លូវលេខ២១៤កែងផ្លូវ១៤១ភូមិ១១
សង្កាត់វាលវង់ខណ្ឌ៧មករា។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៥គ្រឿងក្នុងនោះម៉ូតូម៉ាកឌ្រឹមសង់ចំនួន០៣គ្រឿងម៉ូតូហុងដាប៊ិត មួយគ្រឿងនិងម៉ូតូSUZUKInexមួយគ្រឿង ដម្ភារះជនរងគ្រោះបានមកវិញមួយចំនួនផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!