ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ​ ពេញវុធ បញ្ជាអោយកម្លាំងបន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋាន

6 ខែ មុន 240 តូ សុផល

ភ្នំពេញ៖ ដោយអនុវត្តតាមការបទបញ្ជារបស់ ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោក សុខ​ ពេញវុធ អភិបាល នៃណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក ជឹម សុទ្ធី នាយករងរដ្ឋបាល និង លោក សាន់ ណារិទ្ធ ប្រធានស្តីទីប្រជាការពារខណ្ឌ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង០៩ខ្សែ ជាគោលកាណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ​ ដាក់ឲ្យរដ្ឋបាលខណ្ឌចុះអនុវត្តន៍ ។

ជាក់ស្តែងព្រឹកនេះកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធាណៈនៅតីរវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និង ផ្លូវលេខ៤៧-១០៦-១០៨-១៣៦ផងដែរ ។

ក្នុងការរៀបចំនេះកម្លាំងគណៈបញ្ជាឯកភាពខណ្ឌរដ្ឋបាលដូនពេញ បានប្រកាសសេចក្តីជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌបានកំណត់ ចំពោះយានយន្តដែលចតនៅលើផ្លូវហាមឃាត់ យើងក៏បានស្ទួនរថយន្តនៅផ្លូវលេខ១០៦-១០៨ បា​នចំនួន ០៥គ្រឿង ម៉ូតូកង់បី នៅផ្លូវលេខ១០៦-១០៨-១៣៦ បានចំនួន ០៥គ្រឿង និងនៅផ្លូវលេខ៩០ បានចំនួន ០៦គ្រឿង សរុបរថយន្តចំនួន ១១គ្រឿង និងម៉ូតូកង់បីចំនួន០៥គ្រឿង យកមករក្សារទុនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ ។

ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង វិញ លោក អភិបាលខណ្ឌ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារ ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប, សួនព្រាប, សួនគោព្រៃ, ផ្លូវលេខ១៧២-៥១-៥៣-១៣៦ និង សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ។

បានបន្តស្តារលូ អណ្ដូងលូ និងបូមលូនៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ និងផ្លូវលេខ១១៨ កែងផ្លូវលេខ១៩ ព្រមទាំងបានបន្តដាក់លូទំហំ ០,៦០cm នៅចំណុចតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!