ព្រឹតិ្តការណ៍ថ្មីៗ

ឆបោកម៉ូតូសេ១២៥យកទៅបញ្ចាំបាត់គេចខ្លួនបាន៧ថ្ងៃម្ចាស់ម៉ូតូឃើញចាប់ឃាត់ អោយសមត្ថកិច្ច

2 ថ្ងៃ មុន 207 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី២០១៦

ពីអ្នកស្គាល់គ្នាបានសម្រេចយកទៅបញ្ចាំបាត់ ហើយគេចខ្លួនបាត់អស់រយៈពេល៧ថ្ងៃ រហូតមកដល់វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះប្រទះឃើញ ស្រែករត់ដេញទាំងប៉ូលីស អាវុធហត្ថ ពលរដ្ឋ ប្រដេញដល់ក្នុងផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ខ្លួនបាន អាវុធហត្ថនាំខ្លួនទៅសាកសួរ ។

ជនសង្ស័យឈ្មោះ រិទ្ធ សីហា អាយុ២៥ឆ្នាំមុខរបរមិនពិតស្នាក់នៅបន្ទប់ជួលនៅភូមិច្រេសសង្កាតើគោកឃ្លាងខណ្ឌសែនសុខ។
ម្ចាក់ម៉ូតូឈ្មោះ សេះសិទ្ធ អាយុ ៣៩ឆ្នាំមុខរបរ លក់ដូងស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ ខណៈដែលកំពុងសហការប្រដេញតាមចាប់ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យគ្រាន់តែស្គាល់គ្នាក្នុងភូមិ ហើយត្រូវបានជនសង្ស័យឆបោកក្នុងរូបភាពខ្ចីម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FU-1972 កាលពី៧ថ្ងៃកន្លងទៅនៅក្នុងភូមិជ្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខបានសម្រេចហើយជនសង្ស័យបែជាយកទៅបញ្ចាំបាត់ រួចគេចខ្លួន ទើបតែនៅវេលាម៉ោងខាងលើ ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង សេ១២៥ សេរី២០១០ទៅវិញ នៅតាមផ្លូវ គ្រាន់តែហៅដើម្បីសាកសួរ បែជាជនសង្ស័យព្យាយាមបើករត់គេច ទើបស្រែកឲ្យជួយ ផ្តួលម៉ូតូចោល រត់ចូលក្នុងផ្សារ ទើបកម្លាំងអាវុធហត្ថ ប៉ូលីស ពលរដ្ឋ ជួយដេញតាមចាប់ខ្លួនបាន ។

ជនសង្ស័យបានប្រាប់ក្រោយចាប់ខ្លួនបានថា ម៉ូតូដែលឆបោកបាននោះ យកទៅបញ្ចាំនៅ ម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកបាត់ហើយ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យអាវុធហត្ថនាំទៅសាកសួរនៅបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ