ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំវាយតម្លៃ បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ខណ្ឌដូនពេញ

3 ខែ មុន 52 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង ៣០នាទី

នៅសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំវាយតម្លៃ បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឈឹម ឌីណា អភិបាលរងខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក នាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅរងសង្កាត់ទាំង១១ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ