ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ លោកគ្រូ អ្នកគ្រូ ត្រូវបានចាត់ទុកជាឪពុកម្តាយទី២

6 ថ្ងៃ មុន 21 តូ សុផល

 

ខេត្តសៀមរាប៖ កាលពីថ្ងៃព្រហស្បត្ត៍ ទី១៧ ឧសភា ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តសៀមរាប។ក្នុងឪកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាន៍ថា វិស័យអប់រំគឺជាវិស័យអាទិភាពសំខាន់ជាងគេបំផុតដែលរាជរដ្ឋា ភិបាល យកចិត្តទុកដាក់ណាស់ទៅលើការងារនេះ។ ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ហើយថវិកានេះអនុម័តដោយសភា ដោយផ្តោតសំខាន់លើយកចិត្តទុកដាក់លើជីវភាពរបស់លោកគ្រូ អ្នកគ្រូតាមរយៈការតម្លើងប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលសមត្ថភាព និងបង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងជាមោទនភាពរបស់វិស័យអប់រំរបស់យើង។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ឪពុកម្តាយទី១ផ្តល់នូវជីវិតចិញ្ចឹមបីបាច់ថែរក្សាមនុស្សម្នាក់ៗឱ្យបានធំធាត់និងផ្តល់នូវការអប់រំមួយចំនួន ប៉ុន្តែ

ជាអ្នកផ្តល់ សមត្ថភាព ចំណេះដឹង សីលធម៌ គុណធម៌។ ដូច្នេះហើយបានជាលោកគ្រូ អ្នកគ្រូ ត្រូវគេហៅថា ជាសេដ្ឋីនៃកិត្តិយសដែលសំបូរទៅដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៍មានតម្លៃនេះលោកគ្រូ អ្នកគ្រូត្រូវចែករំលែកទៅដល់អ្នកផ្សេងទៀតហើយទ្រព្យសម្បត្តិដ៍មានតម្លៃមិនអាចនរណាប្លន់យកបានទេ។ មនុស្សយើងបើសិនជាយើងមានសមត្ថភាព មានកាយសម្បទាមាំមួន តែខ្វះការអប់រំនូវសីលធម៌និងគុណធម៌មិនអាចក្លាយជាបុគ្គលដែលល្អនោះដែរ។ ការចែករំលែក ចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ នេះគឺជាមោទនភាពនិងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជួយមនុស្សឱ្យមានការវិវត្តន៍រីកចម្រើន។

ឯកឧត្តម សង្កត់ធ្ងន់ថា មកដល់ម៉ោងនេះខ្មែរគួរតែមានមោទនភាពនូវជាតិខ្លួនឯង ដែលខ្មែរយើងបានរីកចម្រើនដល់ប៉ុណ្ណឹង យើងទទួលស្គាល់ថាមានចំណុចអវិជ្ជមាន ប៉ុន្តែសូមលើកចំណុចវិជ្ជមានផង សូម្បីតែជប៉ុនក៏សរសើរខ្មែរដែរប៉ុន្តែឱ្យជប៉ុនលើកជំនួសខ្មែរម្តេចនឹងកើត។ ជាក់ស្តែង កងទ័ពខ្មែរយើងបញ្ជូនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិទៅជួយសន្តិសុខនៅស្រុកគេ នៅក្រៅប្រទេស នៅអាព្រិចកណ្តាល ដើម្បីជួយកុំឱ្យគេសម្លាប់គ្នា ដើម្បីជួយដោះមីនដើម្បីឱ្យប្រជាជនគេស្លាប់ កូនសិស្សយើងខ្មែរ ប្រជាជនខ្មែរ មានមន្ត្រីយើង ចេញទៅបំពេញសមត្ថភាពនៅក្រៅប្រទេស ទៅធ្វើការនៅក្រៅប្រទេស ប្រទេសយើងមានសុខសន្តិភាព ស្ថេរភាព មានការរីកចម្រើន មានទេសចរណ៍ជាច្រើននៅលើពិភពលោកស្គាល់កម្ពុជាជាកន្លែងមានសុខសន្តិភាព សុវត្ថិភាព ជាកន្លែងដែលគេចង់មកលេង គេស្គាល់ប្រជាពលរដ្ឋខ្មែរមានភាពស្លូតបូត ទៀងត្រង់ នេះគឺជាអ្វីជាមោទនភាពជាតិរបស់យើង។

ជាងនោះទៅទៀត បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់ ប្រជាពលរដ្ឋយើងមានជីវភាពធូធារជាងមុនប្រទេសយើងបានទទួលចំណាត់ថ្នាក់លេខ៧ក្នុងចំណោមប្រទេស១៧៤នៅលើពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេហើយជាប់ចំណាត់ថ្នាក់លេខ៤នៅលពិភពលោកជាប្រទេសកាត់បន្ថយភាពក្រីក្រលឿនជាងគេ។

ប្រទេសយើងរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះបានមកពីកត្តាសំខាន់ចំនួន២គឺកត្តាសុខសន្តិភាពនិងធនធានមនុស្សដែលបានបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំរបស់ខ្មែរ ដែលនេះគឺជាមោទនភាពសមត្ថភាពរបស់ខ្មែរដែលលបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សម្រាប់ប្រទេសជាតិ។

ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ដើម្បីធានានូវនិរន្តរភាពនៃសន្តិភាព ស្ថេរភាពនិងការដឹកនាំគឺយើងត្រូវជ្រើសរើសរាជរដ្ឋាភិបាលនិងមេដឹកនាំរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។ ដូច្នេះ សូមអញ្ជើលោកគ្រូ អ្នកគ្រូ ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ កក្កដាខាងមុខដើម្បី បង្ហាញសិទ្ធប្រជាពលរដ្ឋនិងដើម្បីចូលរួមរក្សាលំនឹងការដឹកនាំនិងសុខសន្តិភាពជាបន្តទៅទៀត។

នាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ហ៊ុន ម៉ាណែត សូមពាំនាំនូវការផ្តាំផ្ញើការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះ លោកគ្រូ-អ្នកគ្រូយើងនៅក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានចំណាយពេលវេលាដ៍មមាញឹកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងជូនពរសព្វសាធុកាពរជ័យពីសំណាក់ សម្តេចទាំងពីរ សូមលោកគ្រូ អ្នកគ្រូ ទទួលបានជោគជ័យ និងសមប្រកបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

 

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ