ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស្រារំលឹករឿងអតីត ចាក់មួយកូនកាំបិតស្លាប់ ក្រោយ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​

7 ខែ មុន 201 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​វេលាម៉ោង២០:៣០ នាទី​ថ្ងៃទី​១​៧ ខែ​ឧសភា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ មាន​អំពេី​មនុស្ស​ឃាត​មួយ​កើតឡើង​ នៅផែរដីខ្សាច់ (ទំនប់រលក​ចាស់​)សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បណ្តាលអោយ​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។

របាយការណ៍​ របស់​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា៖ ករណី​នេះ​ ជនសង្ស័យ​ឈ្មោះ ឆាយ រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជួសមង នៅក្រុមទី២៦ ភូមិ៣ទំនប់រលក​ចាស់ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ 

រីឯ​ជនរងគ្រោះឈ្មោះ ធា​ភេទប្រុស អាយុ​ប្រហែល៤០ឆ្នាំ មុខរបរអ្នកបើកទូកនេសាទ បច្ចុប្បន្នស្នាក់នៅតាមទូក​។
រឿង​ហេតុ​ ផ្តេីម​ឡើង​ពី​ការ​ផឹក​ស៊ី​ជាមួយ​គ្នា​ ហេីយ​​ជជែក​គ្នា​រឿងស៊ីុឈ្នូល​ ធ្វើរបងដីឡូត៍​មួយ​កន្លែង​ឲ្យ​គេ​ កាលពី​១ឆ្នាំ​មុន​ រហូត​ ទៅ​ជា​ជំលោះ​ បង្ក​ហិង្សា​តែម្ដង​។ ​

ឈ្មោះ​ឆាយ​ រ៉ា​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា៖ ជនរងគ្រោះបានដាល់​គាត់​មុន​ ២ដៃត្រូវ​ចំ​មុខ​ ទេីប​គាត់យកកូនកាំបិត​ សំរាប់​ហាន់មឹកក្លែម​ ចាក់ចំ​ទ្រូង​ខាង​ស្ដាំ​របស់​ជន​រង​គ្រោះ​តែម្ដង​ទៅ​ ។ 

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ នាំ​យកមក​ អធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ ដើម្បីកសាងសំណំុរឿងតាមនីតិវិធី​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!