ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្ម អារក ផ្តាច់ជីវិតស្ត្រីម្នាក់ នៅខេត្តកំពង់ស្ពឺ ជិត១ឆ្នាំទៅហើយវែកមុខឃាតករមិនទាន់ឃើញ..?

7 ខែ មុន 1491 តូ សុផល

ខេត្តកំពង់ស្ពឺ ៖ ដោយភាពមិនអស់ចិត្ត និងការទន្ទឹងរង់ចាំចំណាត់ការបស់សមត្ថកិច្ចខេត្តកំពង់ស្ពឺពីមួយថ្ងៃទៅមួយថ្ងៃហាក់គ្មានពន្លឺអ្វីទាល់តែសោះពុំដឹងថាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅបន្តស្រាវជ្រាវពីករណីឃាតកម្មដ៍សាហាវនោះទៀត ឬយ៉ាងណាទេ?

ប្រភពពីសាច់ញាតិនារីរងគ្រោះប្រាប់អោយដឹងថា ទំនងជាគ្មានសង្ឃឹម អាចវែកមុខឃាតករ មកផ្តន្ទាទោទេ ព្រោះ សត្ថកិច្ចទាំងស្នងការនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត ហាក់ស្ងាត់ឈឹង លែងនឹកនាស្រាវជ្រាវតាមចាប់អស់ទៅហើយ។ ពួកគាត់ទទូចស្នើសុំដល់ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយស្វែងរកយុត្តិធម៌ ចាប់ឃាតករមកផ្តន្ទាទោសផង។

គួររំលឹកងដែលថា មានហេតុការណ៍ដ៏សាហាវបង្កឲ្យមានភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ ត្រង់ចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយស្រ្តីម្នាក់ ត្រូវឃាតកឡើងលើផ្ទះ ចាប់អារ.កស្លាប់ យ៉ាងព្រៃផ្សៃខណះប្តីចេញទៅដឹកកម្មករ ។

ស្ត្រីរងគ្រោះឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ មាន មុខរបរដឹកកម្មករកម្មការិនីរោងចក្រ រស់ នៅចំណុចកើតហេតុខាងលើ ។ សាកសពស្ត្រី រងគ្រោះត្រូវបានឪពុកបង្កើតឈ្មោះ ព្រំ សំអុល ប្រទះឃើញខណៈដែលគាត់បើក រថយន្តត្រឡប់មកដឹកកម្មកររោងចក្រវិញ។

ប្រភពប្រាប់ថា មុនពេលកើតហេតុ ប្តីស្ត្រីរងគ្រោះ នៅវេលាទៀបភ្លឺ បានបើករថយន្តចេញពីផ្ទះទៅដឹកកម្មកររោងចក្រ។ ចំណែក ប្រពន្ធ(ស្ត្រីរងគ្រោះ) និងកូនតូចម្នាក់នៅផ្ទះដោយស្ត្រីរងគ្រោះនៅដាំស្ល និងយកទៅ ហូបនៅរោងចក្រ។ លុះពេលដែលឪពុក បង្កើតរបស់ស្ត្រីរងគ្រោះដែលមានផ្ទះចម្ងាយ ប្រមាណ១០០ម៉ែត្រពីគ្នាវិលត្រឡប់ពីដឹកកម្មករវិញក៏ឃើញចៅឈរយំ។ ពេលនោះ គាត់ក៏ឈប់រថយន្តចូលទៅលើកចៅហើយ ក្រឡេកទៅក្រោមផ្ទះឃើញឈាមស្រក់ពីលើផ្ទះមកជោកនៅដី។ ភ្លាមៗនោះគាត់ ក៏រត់ឡើងទៅមើលស្រាប់តែឃើញកូនស្រី ត្រូវគេអារកសម្លាប់ដោយសាកសពផ្កាប់ មុខនៅលើក្តារកណ្តាលផ្ទះ។

ឪពុកស្ត្រីរងគ្រោះបានបន្តថា ការបើបានឃើញហេតុការណ៍ដូច្នេះក៏ទូរស័ព្ទទៅកូនប្រសារដែលជាប្តីស្ត្រីរងគ្រោះឲ្យវិលត្រឡប់មកផ្ទះ ហើយពេលមកដល់ត្រូវ បានសមត្ថកិច្ចហៅទៅសួរនាំពីករណីខាងលើនេះ ។

ករណីឃាតកសម្លាប់ស្ត្រីរងគ្រោះ ខាងលើនេះពុំមានបាត់បង់ទ្រព្យសម្បត្តិ អ្វីនោះទេ។ ករណីនេះតាមការសន្និដ្ឋានអាចជារឿងគំនុំ។

ដោយឡែកក្រុម គ្រួសារស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរង គ្រោះពុំដែលមានរឿងរ៉ាវអ្វីជាមួយអ្នកណា នោះទេ។

ប្រភពខ្សឹបខ្សៀវថា ប្តីស្ត្រីរងគ្រោះមានពាក់ព័ន្ធបញ្ហាស្រីញីច្រើន ការលើកឡើងបែបនេះគឺអ្នកបង្ហើបមានបំណង ថាប្តីស្ត្រីរងគ្រោះអាចពាក់ព័ន្ធការស្លាប់របស់ប្រពន្ធ ។ បើទោះបីជាមានការលើក ឡើងបែបនេះក៏ដោយ ករណីនេះសមត្ថកិច្ចជំនាញបាននិងកំពុងសាកសួរប្តីស្ត្រីរងគ្រោះ និងបន្តស៊ើបអង្កេតឈានទៅវែកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!