ព្រឹតិ្តការណ៍ថ្មីៗ

ខារ៉ាអូខេ យីហោ ម៉ាន់នី ផ្លូវ២០០៤! កោរមិនដាក់ទឹក ហើយគំរាមភ្លៀវថា បើហ៊ានចេញ ត្រូវនឹងដែកទីបមិនខាន!

2 ខែ មុន 4648 តូ សុផល

ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ជុំវិញករណីដែលម្ចាស់ខារ៉ាអូខេ នៅផ្លូវ២០០៤ ធ្វើបែបនេះដាក់ភ្ញៀវ ជារឿងជ្រាំដែលបង្កទៅជារឿងរ៉ាវមិនចេះឈប់ឈដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់សង្គមផងដែរ។

បណ្តោយផ្លូវ២០០៤ ពីស្តុបណូគារ ឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី (ព្រលានយន្តហោះពោធិ៍ចិនតុង) មានខារ៉ាអូខេ និងក្លឹបកំសាន្តរាប់មិនអស់ ហើយភាពអាណាធិបតេ្យនៃជម្លោះរវាងភ្លៀវ និងថៅកែ កើតមានជាញ៉ឹក ញាប់ ភាគច្រើនកើតចេញពីការគិតលុយថ្លៃលើសកំណត់ តម្រូវអោយទុកម៉ូតូ របស់របរសិនហើយ យកលុយមកលស់ទើបប្រគល់អោយវិញ ភាពចម្រូងចម្រាស់នេះ បង្កការឈឺក្បាលដល់អ្នកដំណើរ អ្នកជិតខាង ឬ អាជ្ញាធរមានសមត្ថកិច្ចជាទម្លាប់ទៅហើយ។

ជាក់ស្តែង កាលពីវេលាម៉ោងជា២៣ និង០០នាទីយប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ មានរឿងភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់ គឺខារាអូខេយីហោ(ម៉ាន់នី) បានកាក់ហៅភ្ញៀវអោយចូលក្នុងខារាអូខេ ដោយប្រាប់តំលៃធូរថ្លៃទេ ដោយប្រាប់ថា មួយឈុតស្រាគិតតែ២០ដុល្លារតែប៉ុណ្ណោះ។  តែអ្វីដែលអ្នកមើលការខុសត្រូវបានប្រាប់ទៅអ្នកដែលចូលនោះវាមិនដូចគ្នាសោះឡើយ។ បុរសទាំងបីបានប្រាប់ថា លុយដែលខាងខារាអូខេ គិតនោះគឺអស់៥៨ម៉ឺនរៀល ខណះដែលពួកខ្លួនផឹកមិនអស់១០ម៉ឺនរៀលផង ។

បន្ទាប់ពីមានការឆោឡោឡើងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះទៅដល់រួចឃាត់អ្នកមើលការម្នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ បន្ទាប់ពីសួររួចមក គឺខាងខារាអូខេយីហោ(ម៉ាន់នី) ពិតជាបាន គិតលុយលើស (កោរ) ភ្ញៀវពិតប្រាកដមែន។

ដោយភាពធុញទ្រាន់និងភាពអាណាធិបតេយ្យដែលបង្កឡើងដោយទីតាំងខារ៉ាអូខេញ៉ឹកញ៉ាប់ពេក មហាជនស្នើយ៉ាងទទូចដល់ អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាជួយរឹតបន្តឹង និងចាត់វិធានការចំពោះ ថែកែ ឬម្ចាស់ទីតាំងណាដែលផ្គើននិងសេចក្តីណែនាំ ជាងនោះទៅទៀត បើជ្រុលបិទទៅហើយកុំអនុញ្ញាតអោយបើវិញអី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ