ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! រន្ទះប្រល័យជីវិតអ្នកភូមិ៦នាក់ខណះកំពុងសែងផ្ទះ

3 ខែ មុន 1582 តូ សុផល

កោះកុង ៖ ពិតជាសាហាវណាស់សៗរាប់រន្ទះថ្ងៃនេះបានផ្តាច់ជីវិតមនុស្សមួយក្រុមខណះកំពុងតែជុសជុលផ្ទះអ្នកភូមិជាមួយគ្នាបណ្តាល់ឱ្យស្លាប់ដល់ទៅ៦នាក់និងសត្វឆ្កែ៣ក្បាលផងដែរ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង៣ រសៀល នៅចំណុច អូរទាពង ស្តិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

គ្រោះថ្នាក់ធម្មជាតិកើតឡើងខាងលើកនេះគឺ រន្ទះបាញ់មនុស្សស្លាប់ចំនួន៦នាក់ ស្រី២ នាក់ រួមមាន
ទី១- ឈ្មោះ សេម សាវឿន ភេទស្រី អាយុ ៣១ ឆ្នាំ។ ទី២- ឈ្មោះ សេម សឿន ភេទស្រី អាយុ ១៦ ឆ្នាំ។ទី៣- ឈ្មោះ ទិល សារុណភេទប្រុសអាយុ៣៧ឆ្នាំ(ត្រូវជាប្តីរបស់សេម សាវឿន) ។ ទី៤-ឈ្មោះ ផាន់ វ៉ាធី (កុមារា) អាយុ ៤ ឆ្នាំ អ្នកទាំងបួនរស់នៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ទី៥-ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ថ្មបាំង ខេត្តកោះកុង និងទី៦-ឈ្មោះ ធឿន ចាន់ថា ភេទ ស្រី អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ស្រុក ថ្មបាំងខេត្តកោះកុង។

បើតាមសមត្ថកិច្ចថា ហេតុការណ៍រន្ទះបាញ់នេះបានកើតឡើង ស្ថិតនៅចំណុចអូរទាពង ខណៈ ដែលកំពុងសាងសង់ផ្ទះថ្មី ។

ហើយក្រៅពីមនុស្សស្លាប់គឺមាន សម្ភារៈដែលខូចខាតរួមមាន ៖ ទូរស័ព្ទចំនួន ២ គ្រឿង ស្ពិកខ័រ (ធុងបាស) មួយគ្រឿង រួមនងសត្វ ឆ្កែ ចំនួន ៣ ក្បាលក៍ត្រូវងាប់ផងដែរ។

ប៉ូលិសថា អ្នកដែលស្លាប់ទាំង ៦ នាក់នោះមាន ២នាក់ ជាប្តីប្រពន្ធ និង៤ នាក់ទៀត គ្រួសារផ្សេងៗគ្នា ។

សមត្ថកិច្ចថា ជនរងង្គ្រោះទាំងអស់គ្នានេះគឺនៅមុនពេលកើតហរតុ បានទៅជួយលេីកផ្ទះអ្នកភូមិទាំងអស់គ្នា ហើយក្រោយមកក៍មានភ្លៀងផ្គររន្ទះ បាញ់មកចំពួកគាត់តែម្តង។

ជាមួយគ្នានេះដែរនៅឯខេត្តព្រះវិហារឯណោះវិញយ៉ាងហោចណាស់សត្វគោប្រជាពលរដ្ឋចំនួន៦ក្បាល បានងាប់ដោយសាររន្ទះបាញ់។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលិចភូមិតាសែង ប្រហែល៧គីឡូម៉ែត្រ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ