ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងចម្រុះសម្រេចបិទ សិប្បកម្មទឹកត្រីមួយកន្លែង ផលិតខុសស្តង់ដា

5 ខែ មុន 714 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សិប្បកម្ម មួយកន្លែងដែលគ្មានដាក់ស្លាក់យីហោ នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា បានថ្លែងប្រាប់អ្នកយកព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យនោះថា ប្រតិបត្តិការនេះគឺបានធ្វើឡើង ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានការសម្របសម្រួលដោយព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន រួមទាំងសហការជាមួយមន្រ្តីកាំកុងត្រួល វិទ្យាស្ថានស្តង់ដាកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ក្រោយពីមានការសង្ស័យថាសិប្បកម្មដែលគ្មានស្លាក់យីហោនេះ បានផលិត និងវេច ខ្ចប់នូវទឹកត្រី និងទឹកស៊ីអ៊ីវគ្មានស្តង់ដាត្រឹមត្រូវ និងគ្មានអនាម័យ។

មហាជនសំណូមពរដល់ មន្ទីរជំនាញ ឬអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាបង្កើនសកម្មភាពចុះពិនិត្យអោយបានញ៉ឹកញាប់ ដើម្បីធានាអោយបានថា មុនលក់ចេញលើទីផ្សារ អោយប្រជាពលរដ្ឋទទួលទាន ត្រូវប្រាកដថា ជាផលិតផល ត្រូវតាមស្តង់ដា គ្មានជាតិគីមីជាដើម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ