ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន៖ ខ្ញុំមានក្តីប្រាថ្នា ចង់អោយខេត្តព្រះសីហនុក្លាយជាខេត្តមួយដែលមានសុវត្ថិភាព ម្ហូមអាហារ

3 ខែ មុន 154 តូ សុផល

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ៖ ខ្ញុំមានក្តីប្រាថ្នា ចង់អោយខេត្តព្រះសីហនុក្លាយជាខេត្តមួយដែលមានសុវត្ថិភាព ម្ហូមអាហារត្បិតអី ម្ហូបអាហារជាប្រភពឬសគល់នៃបញ្ហាសុខភាពដែលជាចំនុចសំខាន់បំផុតសំរាប់គ្រប់ក្រុមគ្រួសារ ហើយខេត្តព្រះសីហនុជាខេត្តទេសចរណ៌ មានការពាក់ព័ន្ធយ៉ាងសុីជំរៅលើវិស័យម្ហូមអាហារផងដែរ។ ដើម្បីសំរេចក្តីប្រាថ្នានេះ ខ្ញុំមានផែនការជំរុញអោយគ្រប់អាហារដ្ឋានទាំងអស់ប្រែក្លាយពីការប្រកួតប្រជែងគ្នាដើម្បីតែប្រាក់ចំណេញ មកជាការប្រកួតប្រជែងគ្នាផ្តល់សេវាម្ហូមអាហារដែលមានសុវត្ថិភាពដល់សុខភាព (អត់គីមី អនាម័យល្អ សេវាល្អ…) ដើម្បីប្រាក់ចំណេញវិញ។

ក្នុងគោលដៅនេះ យើងខ្ញុំនឹងរៀបចំក្រុមការងារមួយ សំរាប់ដំណើរការអនុវត្ត ហើយក្រុមការងារនឹងចុះដាក់ពិន្ទុ បិទសញ្ញាសំគាល់តាមអាហារដ្ឋាន និងទីតាំងផ្គត់ផ្គង់ម្ហូបអាហារនានា នូវកំរិតសុវត្ថិភាពម្ហូបអាហារ ដើម្បីមានភាពងាយស្រួលដល់បងប្អូនធ្វើការជ្រើសរើស។

ជាការចាប់ផ្តើមនូវចលនានេះផង និងដើម្បីអោយថ្ងៃចំរើនព្រះជន្មសម្តេចវរាជមាតាជាតិខ្មែរនាពេលខាងមុខនេះមានភាពអធិកអធមផង យើងខ្ញុំគ្រោងនឹងរៀបចំពិធីពិពរណ៌ម្ហូបអាហារមួយ ដែលឆ្លៀតពេលនោះ ក្រុមការងារយើង នឹងធ្វើការពន្យល់លំអិតថែមទៀតនូវការងារបច្ចេកទេស។

ក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់មេត្តាផ្តល់មតិយោបល់ថែមទៀត លើគំនិតផ្តួចផ្តើមនេះ ដើម្បីអោយផែនការនេះសម្រេចបានដោយជោគជ័យ ផ្លែផ្ករល្អ។

សូមបងប្អូនទាំងអស់មេត្តាត្រៀមចូលរួមក្នុងកម្មវិធីខាងលើ និងមេត្តាជួយគាំទ្រចលនានេះ ដើម្បីជាការការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ តាមរយៈលើកទឹកចិត្តអាហារដ្ឋានដែលផ្តល់សេវាម្ហូបអាហារដែលមានសុវត្ថិភាព។

សូមអំពាវនាវដល់ម្ចាស់អាហារដ្ឋានទាំងអស់មេត្តាចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវចលនានេះ ហើសូមអញ្ជើញមករៀបចំតូបសំរាប់តាំងពិពណ៏ម្ហូបអាហាររបស់ខ្លួនអោយបានច្រើនកុះករក្នុងពិធីពិពណ៌ម្ហូបអាហារ តាមកម្មវិធីដែលនឹងជំរាបជូននៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ