ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ និងថ្នាំញៀន ៧៥កញ្ចប់ ត្រូវសមត្ថកិច្ចស្រុកស្អាងបង្ក្រាប

1 សប្តាហ៍ មុន 23 តូ សុផល

ខេត្តកណ្តាល៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាង បង្ក្រាប និងឃាត់ខ្លួន ករណី  ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)
នៅថ្ងៃ ព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង១៥នាទី នៅចំណុច ភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន០៤នាក់
១  ឈ្មោះ ហួត ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ ទីលំនៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន) ឃាត់ខ្លួន
២ ឈ្មោះ មន គង្គា ហៅ តុល ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ខែកន្លះ ពីបទ ជួញដូរគ្រឿងញៀន) ។ ឃាត់ខ្លួន
៣ ឈ្មោះ ស៊្រន ទិ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)
៤ ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)សរុប ចំនួន៧៥កញ្ចប់ (ធំ ០១កញ្ចប់ , តូច ៧៤កញ្ចប់) ។

ក្នុងនោះ ជារបស់ឈ្មោះមន គង្គាចំនួន៤៥កញ្ចប់ជារបស់ឈ្មោះស្រ៊ន ទិចំនួន៥កញ្ចប់និងជារបស់ឈ្មោះសំ គុនចំនួន២៥កញ្ចប់។

ប្រភពអោយដឹងថា មុនពេលកើតហេតុ ដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានឈ្មោះ ហួត ហ៊ីម កំពុងប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក) នៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បាននាំខ្លួនជនសង្ស័យឈ្មោះ ហួត ហ៊ីម មកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ហួត ហ៊ីម បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពីឈ្មោះ តុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជាច្រើនដង និងទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់(ជក់) ។

នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃ ខែឆ្នាំកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានធ្វើការត្រួតពិនិត្យឆែកឆេរ នៅបន្ទប់ឈ្មោះ មន គង្គា ហៅតុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៤៥កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ៤៤កញ្ចប់)នៅខ្លួនឈ្មោះមន គង្គាហៅតុល នឹងនៅខ្លួនឈ្មោះ ស៊្រន ទិ ចំនួន ០៥កញ្ចប់តូចទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មន គង្គា ហៅតុល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១៥០$ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីវិចខ្ចប់លក់បន្ដ។

នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយបន្ដធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិ គោកអណ្តែក ឃុំស្អាងភ្នំ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២៥កញ្ចប់តូច ។ ប៉ុន្តែជនសង្ស័យឈ្មោះ សំ គុន បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ