ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋក្រីក្រខ្វះខាត និងចាស់ជរាចំនួន ១៤គ្រួសារ មកពីសង្កាត់ឃ្មួញ និងសង្កាត់ភ្នំពេញថ្មី ទទួលអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ

3 ខែ មុន 298 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជន ទៅជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និងចាស់ជរាចំនួន ១៤គ្រួសារ ដោយនៅក្នុងសង្កាត់ឃ្មួញចំនួន ១០គ្រួសារ និងសង្កាត់ភ្នំពេញថ្មីចំនួន ០៤គ្រួសារ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អំណោយក្នុងមួយគ្រួសារៗទទួលបានរួមមាន : អង្ករចំនួន ៣០គីឡូក្រាម ទឹកសុីអុីវចំនួន ០១យួរ (០៦ដប) ទឹកត្រីចំនួន ០១យួរ(០៦ដប) ទឹកបរិសុទ្ធចំនួន ០១កេស ទឹកដោះគោចំនួន ០២កំប៉ុង ត្រីខចំនួន ០២កំប៉ុង ស្ករសចំនួន០១គីឡូក្រាម អំបិលចំនួន ០១កញ្ចប់ មុង ភួយ ខ្នើយចំនួន០១ និងខ្ទះឆា ឆ្នាំងបាយ កំសៀវ ជ្រុញ កន្ថោ សន្ទាសអាំងចំនួន ០១ និងវែកបាយ វែកសម្លរ វែងឆាចំនួន០១ ចានបាយ ចានចង្កិះ ចានសម្លរចំនួន០២ និងថវិកាចំនួន ៤០.០០០រៀល ។
ថវិកាទាំងនេះ បានមកពីការឧបត្ថម្ភចូលរួមពីសប្បុរសជន រួមមាន លោក ទូច ខាន់ដា លោក តាំង សុភាវុធ លោក គឹម ជឺ ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានអនុសាខា ដោយក្នុងមួយគ្រួសារឧបត្ថម្ភចំនួន ១០.០០០រៀល ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ចាស់ជរា ពិការភាព និងផ្ទុកមេរោគអេដស៍ និងរងគ្រោះដោយប្រការផ្សេងៗជាដើម ហើយថ្វីត្បិតតែអំណោយដែលបានចែកជូននេះមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនឲ្យបានគ្រប់គ្រាន់ក៏ដោយ តែវាអាចជួយសម្រាលនូវការលំបាកចំពោះមុខបានមួយកម្រិតផងដែរ ហើយអាជ្ញាធរខណ្ឌ សង្កាត់នឹងបន្តចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មានទុក្ខលំបាកជាបន្តបន្ទាប់ទៀតក្នុងមូលដ្ឋានខណ្ឌ ។
ជាចុងក្រោយ លោកប្រធានបានផ្តាំផ្ញើដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពអោយបានល្អការពារកុំអោយមានជំងឺអ្វីមកបៀតបៀន ជាពិសេសជំងគ្រុនឈាម ដែលរដូវវស្សាឈានចូលមកដល់ឆាប់ៗខាងមុខនេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ