ព្រឹតិ្តការណ៍ថ្មីៗ

ឈ្លោះដណ្ដើមកន្ត្រៃពីប្រពន្ធភ្លាត់ស្នៀតមុតស្លាប់ខ្លួនឯង

3 ខែ មុន 129 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បានបានស្លាប់ក្រោយពេលដែលគាត់ស្រវឹងស្រារួចមានទំនាស់គ្នាជាមួយប្រពន្ធហើយ

បានទាញកន្ត្រៃប្រុងចាក់ប្រពន្ធ ប៉ុន្តែចៃដន្យ ភ្លាត់ស្នៀតចាក់ត្រូវខ្លួនឯងបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់ទៀតថា បុរសដែលស្លាប់ខាងលើនេះឈ្មោះ អៀង ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក។

ចំណែកប្រពន្ធឈ្មោះ អឿន គឹមអាន អាយុ២២ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

បើតាមសាក្សីដែលជាអ្នកក្បែរខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានស្រវឹងស្រា ហើយមានទំនាស់គ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកន្ត្រៃក្នុងបំណងចាក់ទៅលើប្រពន្ធ។

សាក្សីបញ្ជាក់ទៀតថា ដោយមានការភ័យខ្លាចប្រពន្ធបានចូលទៅប្រតាយប្រតប់ ចាប់កាន់កន្ត្រៃនោះ ដោយប្រពន្ធចាប់បានកាន់ខាងដង រីឯប្ដីកាន់ខាងផ្លែកន្ត្រៃ។ ពេលនោះអ្នកទាំងពីរ បានទាញដណ្ដើមគ្នាទៅវិញទៅមក ក៍ស្រាប់តែភ្លាត់កន្រ្តៃបុកចំដើមទ្រូងប្តីបណ្ដាលឲ្យមុតដួលរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្តោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែ សូវៀត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបស្លាប់។ បន្ទាប់មកក្រុមគ្រួសារបាននាំយកសាកសពត្រឡប់មកផ្ទះវិញហើយហៅនគរបាលចុះទៅពិនិត្យកោសល្យវិច័យតាមជំនាញ។

ក្រោយពីពិនិត្យសមត្ថកិច្ចបានប្រគលសពឱ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រណៃ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ