ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញសជួញដូរគ្រឿងញៀន២នាក់ទៀតហើយ ដែលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាប

1 សប្តាហ៍ មុន 38 តូ សុផល

ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាគ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវចុះបង្ក្រាបករណីគ្រឿងញៀនដូចភ្លៀងរលឹម ជាក់ស្តែង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១៧ ឧសភា ២០១៨ កម្លាំងអន្តរាគមន៍ សហការជាមួយ ប៉ុស្តិ៍កន្ទោក បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿង១លើក នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ចំណែកមេក្លោងបានរត់គេចខ្លួនមុនសមត្ថកិច្ចយើងទៅដល់។

វត្ថុតាង៖ ក្រាមពណ៍សថ្លាចំនួន៥ កញ្ចប់ថង់តូច សង្ស័យជាសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍កន្ទោក កំពុងសួរនាំនិងកសាងសុំណុំរឿង ត្រៀម បញ្ចូនខ្លួនជនសង្ស័យទៅកាន់ផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួន បន្តនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ