ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមសុីវិល ជាមួយអង្គការ សហគម សហជីព និងសមាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង

1 ខែ មុន 235 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃព្រហស្បត្តិ៍៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមសុីវិល ជាមួយអង្គការ សហគម សហជីព និងសមាគមន៍ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កឹមរដ្ឋ វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិការសម្ពន័្ធសង្គមសុីវិល និងមានការនិមន្ត អញ្ជើញចូលរួមពី ព្រះសង្ឃ អង្គការ សមាគម សហគមន៍ សហជីព អាជ្ញាធរពាក់ព័ន្ធចំនួន ១៣០០អង្គ/នាក់ ប្រព្រឹត្តទៅនៅវិមានពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គោលបំណងដែលបង្កើតអោយមានវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ គឺ ដើម្បីបង្កើតអោយមានភាពស្និតស្នាល រវាងសង្គមស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហានានា និងរួបរួមគ្នាចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធអោយមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្នុងរាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ