ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់ឆៅៗ!ថៅកែផលិតទឹកសុទ្ធ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ដោយដោយកាំភ្លើងAK

5 ខែ មុន 811 តូ សុផល

កំពង់ឆ្នាំង៖ បើតាមសេចក្តីរាយការណ៍សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅម៉ោង៧និង៥០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨

មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសវ័យ៦១ឆ្នាំជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ត្រូវឃាតកប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ ស្លាប់យ៉ាងអាណោចអាធម៌ នៅក្នុងបរិវេនផ្ទះ ក្បែររថយន្ត។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា ករណីឃាតកម្មបាញ់សម្លាប់នេះ កើតឡើងនៅភូមិត្រពាំក្របៅ ឃុំខ្លុវពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ប៊ិន ធឿន ។ ចៅប្រុសនោះថា ខ្មាន់កាំភ្លើងស្លៀកខោអាវប៉ារ៉ា និងពាក់មួកនិន្ចាពណ៌ខ្មៅ មានកាន់កាំភ្លើងAK និងជិះម៉ូតូមួយគ្រឿងហើយក្រោយធ្វើសកម្មភាព ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ មានឈ្មោះ ប៉ិន ហឿន ភេទប្រុស អាយុ៦១ឆ្នាំ មានប្រពន្ធ និងកូន៦នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធយីហោ ជីងថាយ។ ករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូងថា ជាករណីគុំនំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ ដោយរង់ចាំព្រឹកថ្ងទី១៧នេះ ទើបធ្វើការកោសល្យវិច័យពិនិត្យសាកសព។

នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ