ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចដូនពេញឃាត់ខ្លួន

1 សប្តាហ៍ មុន 104 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ធ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧.០៥. ២០១៨វេលាម៉ោង ០១:៥០ នាទី

កំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងសហប៉ុស្តិ៍នៃអធិការដ្ធាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជន សង្សយ័ចំនួន០១នាក់ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្សយ័ត្រូវឃាត់ខ្លួន

ឈ្មោះ ធី វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងដែលត្រូវចាប់យក ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន២១ កញ្ចប់តូច-ទូរសព្ទ័ដៃ០១ គ្រឿងម៉ាកoppoពណ៌ស-កូនកាបូបពណ៌មាសចំនួន០១។

បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរ បាលខណ្ឌដូនពេញដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ច្បាប់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ