ព្រឹតិ្តការណ៍ថ្មីៗ

អាសូរក្មេងស្រីណាស់! លង់ទឹកស្លាប់ខណះចុះហែលទឹកលេងក្នុងស្រះក្បែរផ្ទះ

1 សប្តាហ៍ មុន 85 តូ សុផល

បាត់ដំបង៖ក្មេងស្រីម្នាក់ឈ្មោះ តូ ណារី ភេទស្រី អាយុ១០ឆ្នាំ ចុះហែលទឹកលេងក្នុងស្រះប៉ុន្តែអនិច្ចាលង់ទឹកស្លាប់ទាំងក្មេងវ័យ។ករណីនេះបានកើតឡើងកាលពីវេលាមម៉ោង ១៦និង៤០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងស្រះទឹក១ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា:ក្មេងស្រីរងគ្រោះ(ស្លាប់)មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសពក្មេងរងគ្រោះតាមភាពជាក់ស្តែងហើយអះអាងថា:ជាករណីលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្នសពក្មេងស្រីត្រូវក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ