ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ បញ្ជាអោយចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ លើកំណាត់ផ្លូវលេខ១០០៣

5 ខែ មុន 798 តូ សុផល

ភ្នំពេញ៖  អនុវត្តតាមតួនាទីភារកិច្ច និងទទួលបានការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ ស្ថិតនៅចំណុចស្ពានថ្មកំណាត់ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានបោសសម្អាតចូកកើបដី សម្រាម និងបានរុះរើរោងតូប សម្ភារៈ និងណែនាំប្រជាពលរដ្ឋអោយបញ្ឈប់ការដាក់តាំងលក់ទំនិញ សម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈបង្ករភាពអនាធិបតេយ្យ ប៉ៈពាល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អ ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ