ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តតាកែវ លោក អ៊ូច ភា ថាអត់ដឹងគេដឹកជ្រូកពីប្រទេសវៀតណាម!

6 ខែ មុន 8432 តូ សុផល

ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រោយឡើងកាន់តណែងជំនួស លោក ឡាយ វណ្ណៈ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនករណីឃាតកម្មលើអ្នកស្រី ចែវ សុវវឌ្ឈនា កាលពីកន្លងទៅ ហាក់មិនទាន់មានវិធានការចំពោះការដឹកទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមនៅឡើយ។

លោក អ៊ូច ភា ឆ្លើយប្រាប់អ្នកសារព័ត៌មានក្នុងស្រុកតាមរយះទូរស័ព្ទ កាលពីថ្ងៃទី ១៥ ឧសភា ២០១៨ ថា លោកអត់ទាន់បានដឹងទេនៅពេលនេះ ហើយរឿងអីបានជាខាងក្រុមហ៊ុននាំជ្រូកចូលមកដោយមានច្បាប់ត្រឹមត្រូវបង់លុយទៅអោយគេទៅវិញមិនអីទេចាំមើលលោកសួរនាំអោយបានច្បាស់លាស់។

ប្រភពសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់ថា ដោយមានការត្រូវរ៉ូវគ្នាជាខ្សែរយះរវាងអាជ្ញាធខេត្ត ជាមួយសមត្ថកិច្ចជំនាញ នៅក្នុងខេត្តតាកែវនោះ ភាគីក្រុមហ៊ុននាំជ្រូកគ្រប់ប្រភេទចូលមកពីស្រុកយួនអោយចូលមកតែមួយច្រកតែប៉ុណ្ណោះ ដើម្បីឲ្យអាជ្ញាធរខេត្ត និងជំនាញពេទ្យសត្វ ងាយស្រួលក្នុងការគ្រប់គ្រងលើបញ្ហានេះ ប៉ុន្តែត្រូវបានខាងក្រុមហ៊ុនក៏ដូចជាមន្រ្តីជំនាញ នាំគ្នានិយាយថាការគ្រប់គ្រងវាស្រួលពិតមែនហើយ តែការពិតនៅពីក្រោយខ្នងនោះ គឺវាងាយបើកដៃអោយបុគ្គលម្នាក់ដាក់កុងត្រូលជជុះចាំរាប់ក្បាលជ្រូកយកលុយដោយខុសច្បាប់ទៅវិញទេ។

តាមប្រភពពីមន្រ្តីពេទ្យសត្វខេត្តបានឲ្យដឹងថា សត្វជ្រូកដែលក្រុមហ៊ុនចំនួន២កំពុងតែនាំចូលមកពីស្រុកយួនរាល់ថ្ងៃនេះ ត្រូវបានអាជ្ញាធរខេត្ត ចាប់តាំងពី លោក ឡាយ វណ្ណៈ កំពុងធ្វើជាចៅហ្វាយខេត្តនោះ បានតម្រូវអោយក្រុមហ៊ុននាំជ្រូកចូលមកតាមច្រករបៀងយឹនយ៉ា ហៅកំណប់កែវដែលមានទីតាំងនៅឃុំតាអូស្រុកគីរីវង់ហើយបានអោយបុគ្គលម្នាក់ឈ្មោះ ខុម ដែលជាឈ្មួញល្បីឈ្មោះមួយរូបដែល ជាអ្នកគ្រប់គ្រងប្រមូលលុយពីការរាប់ក្បាលជ្រូកដោយតម្រូវអោយជាកំណត់ជ្រូកដែលនាំចូលមកត្រូវបង់លុយអោយលោក ខុម ចំនួន ១ម៉ឺនរៀល ក្នុងជ្រូក១ក្បាលជាកហិត។

មន្រ្តីជំនាញពេទ្យសត្វដដែលបានបន្តទៀតថា ក្រុមហ៊ុនដែលកំពុងនាំជ្រូកគ្រប់ប្រភេទចូលពីស្រុកយួនរាល់ថ្ងៃនេះមាន២ក្រុមហ៊ុន១ ក្រុមហ៊ុន ប៊ុត ចាន់ធូ នឹងមួយទៀត ក្រុមហ៊ុន ហេង សុខេង ហើយក្រុមហ៊ុន២នេះបាននាំសត្វជ្រូកចូលមកពីស្រុកយួនចំនួន៥៦៤ក្បាលជ្រូក១ ក្បាលត្រូវបង់លុយទៅអោយឈ្មោះ ខុម ដោយខុសច្បាប់ចំនួន១ម៉ឺនរៀលគុណនឹងចំនួននៃការនាំជ្រូកចូលមកក្នុង ១ថ្ងៃ ៥៦៤ក្បាលទៅឃើញយ៉ាងសន្ធឹកសន្ធាប់ហើយលុយពុករលួយទាំងអស់នឹងទៅដល់ដែនរណាខ្លះ។

តំណាងក្រុមហ៊ុននាំជ្រូកចូលបាននាំគ្នានិយាយថា ចំពោះការនាំជ្រូកចូលមករាល់ថ្ងៃនេះយើងមានច្បាប់ត្រឹមត្រូវចេញពីក្រសួងកសិកម្ម ហើយនៅពេលនាំជ្រូកចូលមកដល់ដីខ្មែរយើងក៏បានបង់លុយពន្ធត្រឹមត្រូវទៅអោយជំនាញគយទៀតរឿងអីអាជ្ញាធរខេត្ត តម្រូវអោយ បង់លុយដោយខុសច្បាប់មកអោយ ឈ្មោះ ខុម ទៀតយើងមិនយល់ ។

គួររំលឹកដែរថា កាលពីជំនាន់ លោក ឡាយ វណ្ណៈ នៅជាចៅហ្វាយខេត្ត ការដឹកជ្រូកចូលពីស្រុកយួន គេឃើញមានការដឹកចូលច្រើតែពេលយប់ប៉ុណ្ណោះ តែមកដល់ពេល លោក អ៊ូច ភា កាន់ជាចៅហ្វាយខេត្ត ការដឹកជ្រូកចូលជានឹងការបង់លុយខុសច្បាប់នេះ គឺដឹកទាំងថ្ងៃទាំងយប់តែម្តង ដោយមិនមានកោតក្រែងនឹងច្បាប់ឡើយ គឺដឹកដោយសេរីតែម្តង ដូច្នេះ កាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។

អង្គភាពព័ត៌មានយើងខ្ញុំ សូមស្វាគមន៍ រាល់ការបកស្រាយបំភ្លឺពីសមីភាគី ឬស្ថាបនពាក់ព័ន្ធទាំងអស់ តាមរយៈលេខទូរសព័្ទលេខ 097 4444 174 / 096 38 9999 7 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!