ព្រឹតិ្តការណ៍ថ្មីៗ

តាអាយុជាង៦០ឆ្នាំ ចាប់រំលោភចៅស្រី២នាក់ បានសម្រេច ខណះម្តាយឪពុកមកធ្វើការឯភ្នំពេញ!

1 សប្តាហ៍ មុន 957 តូ សុផល

កណ្តាល ៖ អាយុជាង៦០ឆ្នាំទៅហើយម្តេចមិនគិតបាបបុណ្យវត្តវ៉ា បែរជាប្រព្រឹត្តិអំពើថោកទាបដែលសង្គមស្អប់ខ្ពើមបំផុត ណាមួយជនរងគ្រោះត្រូវជាចៅរបស់ខ្លួនទៀត។ហេតុការណ៍រំលោភបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន២នាក់

ទី១ ឈ្មោះ ណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស។

ទី២ ឈ្មោះ ណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស។

ចំណែកជនសង្ស័យឈ្មោះឌឹម សុខឿន ហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាជីតា។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន បានដេកនៅផ្ទះជាមួយជីតា ហើយឪពុកម្តាយរវល់ធ្វើការនៅភ្នំពេញ លុះពេលដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យត្រូវជាជីតា បានធ្វើសកម្មភាព ចាប់រំលាភជនរងគ្រោះទី១ ឈ្មោះ ណ.ត.ល.ហ បានស្រែកថាឈឺណាស់ ហើយជនសង្ស័យបានប្រាប់ថា កុំមាត់ ប្រយ័ត្នអញវ៉ៃ និងធ្វើសកម្មភាពរំលាភ រហូតបានសម្រេច បើប្រាប់ម៉ែ អញកាត់ដៃ កាត់ជើង ឱ្យដើរសុំទានគេ និងចាប់រំលាភទាំងពីរនាក់បងប្អូនតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវជាចៅ បានប្រាប់ម្តាយឱ្យដឹងពីរឿងហេតុ រួចមកម្តាយបានទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ឈានចុះទៅធ្វើការឃាត់ខ្លួន យកទៅអធិការស្រុកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលាភមកលើជនរងគ្រោះ ត្រូវជាចៅមែន។

ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ