ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ៖ ​រដ្ឋាភិបាល​មិនដែល​បោះបង់​ពូ មីង​អតីតយុទ្ធជន​ចោល​នោះទេ

5 ខែ មុន 27 តូ សុផល

កំពង់ធំ៖ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ដើម្បី​ជា​ការ​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើ​រើស​មេដឹកនាំ​ដែល​ត្រូវ ដែល​អាច​ថែរក្សា​សុខសន្តិភាព និង​ផ្តល់​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ សូម​អញ្ជើញ​អតីតយុទ្ធ ជន​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​ជឿទុកចិត្ត​និង​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការដឹក​ប្រទេស​និង​បម្រើប្រជាជន​ជា​បន្តទៀត​”​។

ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា មកពី​ស្រុក​ចំនួន​បី​ក្នុង​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១៦ ឧសភា ២០១៨​។​

ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា “​ជា​អកុសល​ដែល​ប្រជាពលរដ្ឋ​និង​ពូ​មីង​អតីត​យុទ្ធជន​ធ្លាក់ខ្លួន​ពិការ ប៉ុន្តែ​អុំ ពូ មីង និង​យើង​ទាំងអស់គ្នា​នៅមាន​សំណាង​ដោយសារ​យើង​នៅ​មាន​ជីវិត​រស់នៅ រស់នៅ​ជួបជុំ​គ្រួសារ បើសិន​ប្រៀបធៀប​ជាមួយនឹង​យោធិន​ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ក្នុង​តំណាក់កាល​សង្គ្រាម​និង​ប្រជាពលរដ្ឋ​រាប់លាន​ដែល​បាន​ស្លាប់​នៅក្នុង​របប​ប៉ុល ពត​។​

នេះ​ហើយ ​គឺ​រសជាតិ​សង្គ្រាម​ដែល​យើង​ទាំង​អស់គ្នា​ក្លាយ​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​។ ប៉ុន្តែ​ជា​កុសលផល​បុណ្យ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត យើង​បាន​ដឹកនាំ​កសាង​ប្រទេសជាតិ​ឡើងវិញ​រហូត​យើង​ចាប់ផ្តើម​ចា​ចារ​បង្រួបបង្រួម​បញ្ចប់សង្គ្រាម​ហើយ​ទីបំផុត​ស្មារតី​ខ្មែរ​ស្រលាញ់​ខ្មែរ​បានបញ្ចប់​សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​ត​ជោ ហ៊ុន សែន ដែល​ប្រែក្លាយ​ទឹកដី​ដែល​ច្បាំង​គ្នា​មកជា​តំបន់​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​សុខសន្តិភាព ប្រជាជនមាន​ជី​ភាពសម្បូរ​សប្បាយ​”​។

​ឯកឧត្ដម​​បន្តថា ​អ្វីៗ​ដែល​យើង​ទទួល​បានមក​ដូច​សព្វថ្ងៃនេះ​គឺ​បានមកពី​ការចូលរួម​របស់​ពូ​មីង​អតីតយុទ្ធជន​ដោយផ្ទាល់ និង​យោធិន​យើង​ទាំងអស់ ទាំង​ការចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុល ពត ទាំង​ការរក្សា​សុខសន្តិភាព គឺ​យើង​បាន​ដោយសារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ពូ​មីង​អតីតយុទ្ធជន​នៅទីនេះ ​និង​នៅ​ទូទាំងប្រទេស​។

ហើយ​នៅក្នុង​ថ្ងៃនេះ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុងនាម​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ សូម​អរគុណ​និង​ដឹងគុណ​ចំពោះ​ពូ មីង អតីតយុទ្ធជន និង​យោធិន​ទាំងអស់​ដែល​បាន​ពលី​និង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាន​តុ​ភូមិ ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​សេចក្តីសុខ​ដល់​សព្វថ្ងៃ​”​។​

ឯកឧត្ដម​​​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន មិន​ដូច​ការលើកឡើង​របស់​បុគ្គល​មួយចំនួន​បាន​លើកឡើងថា​រាជរដ្ឋាភិបាល​មិន​យក​ទុកដាក់​អតីតយុទ្ធជន​នោះទេ​។

តាមពិត រាជរដ្ឋាភិបាល​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ណាស់​ទៅតាម​លទ្ធភាព​ព្រោះ​អតីតយុទ្ធជន​និង​អ្នក​នៅក្នុង​បន្ទុក​មាន​ចំនួន​ជាង​២០​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស យើង​ទទួលស្គាល់ថា​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​រដ្ឋាភិបាល​មិនដែល​បោះបង់​ពូ មីង​អតីតយុទ្ធជន​ចោល​នោះទេ គឺ​នៅ​បន្ត​យកចិត្តទុកដាក់​បីបាច់​ថែរក្សា ទាំង​អតីតយុទ្ធជន ទាំង​គ្រួសារ ទាំង​យោធិន​ពាក់​លី​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។

លើសពីនេះ ក៏​នៅមាន​សកម្មភាព​ជាច្រើន​ទៀត​របស់​សមាគម​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​ជួយ​ទៅដល់​ពូ​មីង​អតីតយុទ្ធជន​នៅក្នុង​ខេត្តកំពង់ធំ រួមទាំង​គោលនយោបាយ​របស់​រាជ​ដ្ឋា​ភិ​បាល និង​គោល​របប​ផ្សេងៗ​ទៀត ដើម្បី​ជាការ​យកចិត្តទុកដាក់​និង​ការដឹងគុណ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​អតីតយុទ្ធជន​។

ហើយ​គោ​លន​បាយ​នេះ​មិនទាន់​ចប់​ទេ​គឺ​យើង​នឹង​ខិតខំ​បង្កើន​ថែមទៀត​ឱ្យទៅដល់​គៀក​អតីតយុទ្ធជន​។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់​អតីតយុទ្ធជន និង​ការ​បំផុសគំនិត​ឱ្យមាន​ការចូល​រួមទាំង​ថវិកា ស្មារតី ទឹកចិត្ត ពី​មហាជន​គឺជា​អត្ថន័យ​នៃ​ការទទួលស្គាល់​និង​លើ​កក​ម្កើ​ន​កិត្តិយស ផ្តល់​តម្លៃ និង​ការគោរព​ដឹងគុណ​រប​ស់​អ​តី​យុទ្ធជន​។
ជាក់ស្តែង​ការបំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុ​ជានា​ពេល​គឺជា​អត្ថន័យ​គឺ​ទី​១​រាជរដ្ឋាភិបាល​និង​មហាជន​មិន​ភ្លេច​នូវ​គុណូបការៈ​និង​បោះបង់ចោល​អតីតយុទ្ធជន​គឺជា​ការដឹងគុណ​និង​ការយកចិត្តទុកដាក់​ទាំ​ង​កិត្តិយស​និង​ជីវភាព​របស់​អតីតយុទ្ធជន​”​។

​ជាមួយគ្នានេះ ឯកឧត្ដម​​​បណ្ឌិត ហ៊ុន ម៉ា​ណត បាន​ថ្លែងអំណរគុណ​ប្រធាន អនុប្រធាន សមាជិក សមាគម​អតីត​យុទ្ធ​ខេត្ត និង​ថា្នក់​ដឹង​នាំ អជ្ញាធរ​ខេត្ត ដែល​បាន​ខិតខំ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ជួយ​ដល់​អតីតយុទ្ធជន​នៅក្នុង​ខេត្តកំពង់ធំ​រួមមាន​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​និង​សកម្មភាព​ជាច្រើន​ទៀត​ដើម្បី​ការដឹងគុណ​ចំពោះ​អតីតយុទ្ធជន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ