ព្រឹតិ្តការណ៍ថ្មីៗ

បុរសកំសត់ដែល នៅមើលថែម្តាយចាស់ជរាបាន ទទួលអំណោយសប្បុរសធម៍ ពីសំណាក់ព្រះតេជគុណនួន​ សុផន និងព្រះតេជគុណស៊ាន ចាន់តារា

3 ខែ មុន 44 តូ សុផល

 

ខេត្តតាកែវ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បុរសម្នាក់ ដែលប្រពន្ធទើបនិងស្លាប់ចោល ហើយម្តាយចាស់ជរា ឈឺដើរមិនរួចនិយាយមិនចេញតាមរយះបណ្តាញសង្គម ដែលបានបង្ហោះកាលពីពេលថ្មីៗនេះ។ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ព្រះអង្គព្រះនាមនួន សុផល ព្រមនិងព្រះអង្គ ព្រះនាម ស៊ាន ចាន់តារា ដែលគង់នៅវត្តកាសេម រតនារា(ហៅវត្តធម្មយុត្តិ)ដែលស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពុងឆ្នាំង បាននិមន្តនាំយកអំណោយរបស់សប្បុរសជនដែលផ្ញើរតាមរយះព្រះអង្គ ទាំង២អង្គ យកមកជូនបុរសកំសត់ ព្រមនិងម្តាយរបស់គាត់ ដែលស្ថិតនៅភូមិកំពង់ជ្រៃ ឃំុស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

អំណោយទាំងនោះរួមមាន៖អង្ក១បាវ.ទឹកត្រី១យួ .ទឹកស៊ីអ៊ីវ១យួ.ទឹកផ្លែឈើ១កេះ.មី១កេះ ប្រដាប់ប្រើប្រាស់មួយចំនួន រួមនិងថវិកាចំនួន(៣៤ម៉ឺនរៀលនិង២០$)។នៅក្នុងនោះផងដែរព្រះអង្គក៌បានថ្លែងអំណរ អគុណចំពោះ សប្បុរសជនដែលមានទឹកចិត្តសប្បុរសជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយះព្រអង្គផងដែរ ហើយព្រះអង្គក៌បានជូនពរចំពោះសប្បុរសជនទាំងអស់ សូមអោយជួបនៅតែពុទ្ធពរទាំង៤ប្រការគឺ៖អាយុ.វណ្ណះ.សុខះ .ពលះ កុំបីឃ្លាងឃ្លាតឡើយ៕ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ