ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿង ៤នាក់ទៀតហើយ ត្រូវកម្លាំងសត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន!

2 ខែ មុន 119 តូ សុផល

 ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃត់ខ្លួនករណីជួញដូរសារធាតុញៀដោយខុសច្បាប់កាលពីវេលាម៉ោង១៥និង០០ ថ្ថៃទី១៦ ឧសភា ២០១៨ ត្រង់ចំនុចសហគមន៏ទី៦ ធ្លូវបេតុងបុរីសន្តិភាព២ភូមិដំណាក់ត្រឃីង សង្កាត់ចោមចៅទី២ ។

ជនសង្សយ័ចំនួន៤នាក់៖

ទី១ ឈ្មោះ អិន ណាវិទ្ឋ ហៅម៉ៅ ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ទី២ ឈ្មោះ ឌឹម រ៉ាវី ហៅ តេត ភេទ ប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រាំដោកសង្កាត់ពងទឹក ខណ្ឌដង្កោ។

ទី៣ ឈ្មោះ ស៊ុយ រតនៈ ហៅ ហ៊ីង ភេទ ប្រុសអាយុ១៩ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ទី៤ ឈ្មោះ រ៉ា សុវណ្ណមុន្នីរិទ្ធ ភេទ ប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅបុរី សន្តភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ។

វត្ថុតាងចាប់យក៖ ក្រាមសថ្លាចំនួន ៤កញ្ចប់តូចសង្ស័យថាជាគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅទី២ សួរនាំនិងកសាងសុំណុំរឿង បញ្ចូនខ្លួនជនសង្ស័យទៅកាន់ផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួន បន្តនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ