ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បង្កើនការយកចិត្តទុកដាក់លើ បញ្ហាចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋាន

5 ថ្ងៃ មុន 7 តូ សុផល

 

ភ្នំពេញ៖ នៅថ្ងៃពុធ ០២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យ លោក យស យុទ្ធី អភិបាលរង និង លោក សាន ណារិទ្ធ ប្រធានស្តីទីប្រជាការពារខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងសង្កាត់ពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ,មហាវិថីសហព័ន្ធរុស្សី, ផ្លូវលេខ៤៧ -១៣០ -១៣៦-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ហើយបានធ្វើការអូសស្ទូចរថយន្តគួរជេរ ដែលឈប់ចតបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញផងដែរ ។

ក្នុងនោះផងដែរ លោក អភិបាលខណ្ឌ ក៏បានចុះពិនិត្យ និងដោះស្រាយភ្លាមៗ បញ្ហាស្ទះបំពង់ លូនៅចំណុចមហាវិថីព្រះមុនីវង្ស ដែលកកស្ទះ និង ច្រាលចេញមកខាងក្រៅធ្វើឲ្យមានទឹកដក់នៅលើកំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយ លោក អភិបាល បានបញ្ជាឲ្យ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌ ធ្វើការបូមលូ និង អណ្តូងលូ ដោយប្រើរថយន្តបូមលូ ព្រមទាំងបានបូមស្អាតរួចរាល់ និងគ្មានទឹកដក់លើចិញ្ចើមផ្លូវទៀតឡើយ ។

ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារ ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសំអាតការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ, សួនគោព្រៃ, សួនព្រាប, សួនច្បារព្រះបរមរតនៈរូប, ជុំវិញវិមានឯករាជ្យ និង សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ